វិមានក្រឹមឡាំងសង្ឃឹមថា លោក ពូទីន ឈរឈ្មោះជាប្រធានាធិបតីមួយអាណត្តិទៀត

2023/11/18 03:18:30 am        129

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយ នៅថ្ងៃសុក្រ (ទី១៧ ខែវិច្ឆិកា) នេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកសង្ឃឹមថា ប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីន នឹងឈរឈ្មោះក្នុងការបោះឆ្នោតខែមីនា ដើម្បីប្រជែងតំណែងប្រធានាធិបតីរុស្ស៊ីមួយអាណត្តិទៀត ជាការប៉ុនប៉ងដែលនឹងធ្វើឲ្យលោក ពូទីន កាន់អំណាច រហូតដល់យ៉ាងហោចណាស់ឆ្នាំ២០៣០។

លោក ពូទីន ដែលត្រូវបានប្រគល់តំណែងជាប្រធានាធិបតីដោយលោក Boris Yeltsin នៅថ្ងៃចុងក្រោយនៃឆ្នាំ១៩៩៩ បានកាន់អំណាចយូរជាងមេដឹកនាំវិមានក្រឹមឡាំងដទៃទៀត គិតចាប់តាំងពីលោក Josef Stalin ដោយថែមទាំងយូរជាងការកាន់អំណាចរយៈពេល ១៨ឆ្នាំរបស់លោក Leonid Brezhnev ទៀតផង។ លោក ពូទីន ឈានចូលវ័យ ៧១ឆ្នាំ កាលពីថ្ងៃទី៧ ខែតុលា។

ដោយត្រូវបានសួរដោយប៉ុស្តិ៍ទូរទស្សន៍និស្សិតរបស់វិទ្យាស្ថានរដ្ឋម៉ូស្គូ សម្រាប់ទំនាក់ទំនងអន្តរជាតិ (MGIMO) ថា តើប្រធានាធិបតីបន្ទាប់បន្ទាប់ពីលោក ពូទីន គួរតែមានមុខមាត់យ៉ាងណានោះ លោក Peskov បានឆ្លើយថា «គ្មានអ្វីប្រែប្រួលទេ»។

លោក Peskov បានប្រាប់ទូរទស្សន៍ MGIMO 360 ដោយញញឹមថា៖ «ឬបើមិនដូច្នោះទេអាចផ្លាស់ប្ដូរ តែយ៉ាងណាគ្មានអ្វីប្រែប្រួលទេ។ លោក ពូទីន មិនទាន់បានប្រកាសពីចេតនារបស់លោក ក្នុងការឈរឈ្មោះនោះទេ តែខ្ញុំចង់ឲ្យជឿជាក់យ៉ាងពិតប្រាកដថា លោកនឹងធ្វើដូច្នេះ ហើយខ្ញុំមិនមានមន្ទិលសង្ស័យទេថា លោកនឹងឈ្នះការបោះឆ្នោត។ ខ្ញុំមិនមានអ្វីងឿងឆ្ងល់នោះទេថា លោកនឹងបន្តធ្វើជាប្រធានាធិបតីទៀត»។

កាលពីដើមខែនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា លោកពូទីនបានសម្រេចចិត្តឈរឈ្មោះក្នុងការបោះឆ្នោតខែមីនា ខណៈដែលរូបលោកមានអារម្មណ៍ថា លោកត្រូវតែដឹកនាំប្រទេសរុស្ស៊ីឆ្លងកាត់រយៈពេលដ៏គ្រោះថ្នាក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        69
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        101
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm