មេដឹកនាំ G7 នឹង​បរិច្ចាគ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចំនួន​ ១​ពាន់​លាន​ដូ​ស​ដល់​ប្រទេស​ក្រីក្រ​

2021/06/11 07:03:13 pm        146

​អង់គ្លេស៖ នាយករដ្ឋមន្ត្រី​អង់គ្លេស ​លោក Boris Johnson រំពឹង​ថា ​ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង ៧ ឬ G7 នឹង​យល់ព្រម​បរិច្ចាគ​វ៉ាក់សាំងចំនួន ១ពាន់​លាន​ដូ​ស​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​របស់​ខ្លួន​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​សុក្រ​ ទី១១ ខែ​មិថុនា និង​ជួយ​ដល់​ពិភពលោក​នៅ​ចុង​ឆ្នាំ​ក្រោយ។

​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​ប្ដេជ្ញា​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ​ជាមួយ​នឹង​ការ​បរិច្ចាគ ៥០០​លាន​ដូ​ស​នៃ​វ៉ាក់សាំង​ក្រុមហ៊ុន Pfizer លោក Johnson បាន​និយាយ​ថា ​ចក្រភព​អង់គ្លេស​នឹង​ផ្តល់​វ៉ាក់សាំង​សល់​ពី​តម្រូវការ​ក្នុង​ប្រទេស​របស់​ខ្លួន ​យ៉ាងហោចណាស់​ជាង ១០០​លាន​ដូ​ស​ដល់​ប្រទេស​ក្រីក្រ​បំផុត​។ ​លោក Johnson បាន​អំពាវនាវ​ដល់​មេដឹកនាំ G7 រួចហើយ​ក្នុង​ការ​ប្ដេជ្ញា​ចាក់​វ៉ាក់សាំង​លើ​ពិភពលោក​ទាំងមូល​នៅ​ចុង​ឆ្នាំ​២០២២ ហើយ​ក្រុម​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​សន្យា​ផ្តល់​វ៉ាក់សាំង​ចំនួន ១​ពាន់​លាន​ដូ​ស​ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​រយៈពេល ៣​ថ្ងៃ​របស់​ខ្លួន​នៅ​ឯ​រមណីយដ្ឋាន​មាត់​ឆ្នេរសមុទ្រ Carbis Bay របស់​អង់គ្លេស។​

​ក្រុម​យុទ្ធនាការ​មួយ​ចំនួន​បាន​ថ្កោលទោសចំពោះ​ផែនការ​នេះ ​ដែល​ប្រៀប​ដូច​ជា​ទម្លាក់​ចូល​ក្នុង​មហា​សមុទ្រ​ដោយ​អង្គការ Oxfam បាន​ប៉ាន់ប្រមាណ​ថា​ មនុស្ស​ជិត ៤​ពាន់​លាន​នាក់​នឹង​ពឹង​ផ្អែកលើ​គម្រោង​ចែកចាយ​វ៉ាក់សាំង​សកល COVAX ដែល​ជា​កម្មវិធី​ចែកចាយ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដល់​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ទាប​ និង​មធ្យម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm