អ៊ីស្រាអែល អនុញ្ញាតឱ្យមានប្រេងឥន្ធនៈចូលក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការជំរុញរបស់សហរដ្ឋអាមេរិក

2023/11/18 05:57:41 pm        103

ការដឹកជញ្ជូនប្រេងឥន្ធនៈដំបូង បានចូលទៅដល់តំបន់ហ្កាហ្សា ពីប្រទេសអេហ្ស៊ីប កាលពីល្ងាចថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា បន្ទាប់ពីអ៊ីស្រាអែល បានយល់ព្រមលើសំណើរបស់សហរដ្ឋអាមេរិកក្នុងការអនុញ្ញាតឱ្យ ដឹកជញ្ជូនមានកំណត់ ដើម្បីបញ្ចប់ការដាច់បណ្តាញទំនាក់ទំនង ដែលបានផ្អាកក្បួនរថយន្តដឹកជំនួយរយៈពេលពីរថ្ងៃ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយអំពីស្ថានភាពអស់សង្ឃឹមកាន់តែខ្លាំងឡើង សម្រាប់ពលរដ្ឋប៉ាឡេស្ទីន ២,៤ លាននាក់ ជាប់នៅខាងក្នុងតំបន់ហ៊ុមព័ទ្ធ ដែលអ៊ីស្រាអែលបាននិងកំពុងបាញ់ផ្លោងតាមដីគោក និងតាមអាកាស អស់រយៈពេលប្រាំមួយសប្តាហ៍កន្លងទៅនេះ។ ការដឹកជញ្ចូនប្រេងឥន្ធនៈ បានកើតមានឡើងនៅពេលដែលកងទ័ពបានសម្រុកចូលមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្កាហ្សា ក្នុងការស្វែងរកមជ្ឈមណ្ឌលប្រតិបត្តិការរបស់ក្រុមហាម៉ាស ដែលអ៊ីស្រាអែល និយាយថា លាក់ខ្លួននៅក្នុងលេនដ្ឋានខាងក្រោមនោះ។ ទីប្រឹក្សាសន្តិសុខជាតិ លោក Tzachi Hanegbi បាននិយាយថា ជាការឆ្លើយតបទៅនឹងសំណើរបស់សហរដ្ឋអាមេរិក គណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាមរបស់អ៊ីស្រាអែលបានយល់ព្រមជាឯកច្ឆ័ន្ទក្នុងការផ្តល់រថយន្តដឹកប្រេងចំនួនពីរគ្រឿងក្នុងមួយថ្ងៃ ដើម្បីដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ ដែលកំពុងប្រឈមមុខការដួលរលំដោយសារតែកង្វះអគ្គិសនី។ លោកនិយាយថា យើងបានសម្រេចចិត្តដូចនេះ ដើម្បីការពារការរាលដាលជំងឺរាតត្បាត។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានដាក់សម្ពាធយ៉ាងខ្លាំងលើប្រទេសអ៊ីស្រាអែល អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដើម្បីអនុញ្ញាតឱ្យប្រេងឥន្ធនៈបានឆ្លងកាត់តំបន់ Rafah ពីប្រទេសអេហ្ស៊ីប ដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលចាំបាច់ត្រូវចាត់វិធានការបន្ទាន់ដើម្បីបញ្ចៀសមហន្តរាយមនុស្សធម៌។ អ៊ីស្រាអែល បានទាមទារម្តងហើយម្តងទៀតនូវការធានាថា រាល់ប្រេងឥន្ធនៈដែលបញ្ជូនទៅកាន់តំបន់ហ្កាហ្សា នឹងមិនត្រូវបានបង្វែរទិសដៅដោយក្រុមហាម៉ាសក្នុងគោលបំណងយោធាឡើយ។ មន្ត្រីអាមេរិក បាននិយាយថា នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រេងឥន្ធនៈ ១៤០.០០០លីត្រ នឹងត្រូវបានអនុញ្ញាតរៀងរាល់ ៤៨ ម៉ោងម្តង ដែលក្នុងនោះ ២០.០០០លីត្រ នឹងត្រូវបានផ្តល់ឲ្យសម្រាប់ម៉ាស៊ីនភ្លើងដើម្បីបន្តបណ្តាញទូរស័ព្ទឡើងវិញ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm