បេសកជន APEC របស់កោះតៃវ៉ាន់ ជជែកជាមួយលោក Biden នៅកិច្ចប្រជុំកំពូល តែមិនមែនលោក Xi

2023/11/18 07:06:41 pm        117

បេសកជន APEC របស់កោះតៃវ៉ាន់ លោក Morris Chang កាលពីថ្ងៃសុក្រ (ទី១៧ ខែវិច្ឆិកា) បានប្រាប់ថា លោកមានទំនាក់ទំនងក្រៅផ្លូវការជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden និងពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស លោក Antony Blinken ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង San Francisco ប៉ុន្តែមិនមានពាក់ព័ន្ធជាមួយប្រធានាធិបតីចិន លោក Xi Jinping ទេ។

កោះតៃវ៉ាន់ ដែលត្រូវបានទាមទារដោយប្រទេសចិន ដែលចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬ APEC នេះ ក្នុងនាមជា «ចិនតៃប៉ិ» និងដែលមិនបានបញ្ជូនមេដឹកនាំរបស់ខ្លួនទៅកិច្ចប្រជុំនោះ បានប្រឈមនឹងសម្ពាធយោធាកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង ក្នុងនោះរួមទាំងសមយុទ្ធធំៗចំនួន២ ក្នុងរយៈ ១ឆ្នាំកន្លះកន្លងទៅនេះ។

លោក Chang វ័យ ៩២ឆ្នាំ ដែលជាស្ថាបនិកក្រុមហ៊ុនយក្សផ្នែកផលិតបន្ទះឈីប TSMC បានប្រាប់អ្នកសារព័ត៌មានថា រូបលោកក៏បានជួបពិភាក្សាជាមួយអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris នៅខាងក្រៅព្រឹត្តិការណ៍ដែលរៀបចំដោយសហរដ្ឋអាមេរិកនេះដែរ ដោយនេះជាការមានកិច្ចប្រជុំជាថ្មីម្ដងទៀតរបស់អ្នកទាំង២ បន្ទាប់ពីធ្លាប់ជួបគ្នាកាលពីឆ្នាំមុន នៅប្រទេសថៃ ដែលនៅទីនោះ លោក Chang ក៏បានជួបជាមួយលោក Xi ដែរ។

ពាក់ព័ន្ធនឹងការមិនបានជួបប្រាស្រ័យទាក់ទងជាមួយមេដឹកនាំរបស់ចិន លោក Chang បានប្រាប់ថា លោកមិនមានការផ្លាស់ប្តូរអ្វីជាមួយលោក Xi នោះទេ ក្នុងឆ្នាំនេះ។ ដោយមើលឃើញថា ទាំងកោះតៃវ៉ាន់ និងចិន សុទ្ធតែជាសមាជិកដូចគ្នា ដូច្នេះ APEC គឺជាវេទិកាមួយ ក្នុងចំណោមវេទិកាពិភពលោកមួយចំនួន ដែលមន្ត្រីមកពីភាគីទាំង២ អាចធ្វើអន្តរកម្ម បើទោះបីជាគ្រាន់តែដើម្បីផ្លាស់ប្តូរភាពរីករាយក៏ដោយ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm