ប្រធានាធិបតីម៉ាល់ឌីវថ្មី៖ ប្រទេសរបស់លោកនឹងមិនមានវត្តមានយោធាបរទេសនោះទេ

2023/11/18 08:27:58 pm        31

ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ាល់ឌីវ កាលពីថ្ងៃសុក្រ (ទី១៧ ខែវិច្ឆិកា) បាននិយាយថា ប្រទេសខ្លួននឹងប្រើប្រាស់ការទូត ដើម្បីធានាថា គ្មានវត្តមានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដោយផ្លាស់ប្តូរអាទិភាពគោលនយោបាយការបរទេសដ៏មានសក្ដានុពល សម្រាប់ប្រទេសកោះ នៅមហាសមុទ្រឥណ្ឌា ដែលប្រទេសឥណ្ឌា និងចិន ប្រជែងគ្នាដណ្ដើមឥទ្ធិពលនៅទីនេះ។

លោកប្រធានាធិបតី Mohamed Muizzu បានលើកឡើងបែបនេះ អំឡុងពេលធ្វើពិធីស្បថចូលកាន់តំណែងរបស់លោក នៅថ្ងៃសុក្រនោះ បន្ទាប់ពីពីមានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសម៉ាល់ឌីវក្នុងខែកញ្ញា ដោយបានយកឈ្នះអ្នកកាន់អំណាចចាស់លោក Ibrahim Solih សម្រាប់ការបោះឆ្នោតជុំទី២។

លោក Solih បានអនុវត្តតាមគោលនយោបាយ «ឥណ្ឌាទី១» ប៉ុន្តែលោក Muizzu នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត បានសន្យាថា នឹងលុបវត្តមានយោធាឥណ្ឌាមួយចំនួនតូចចេញពីម៉ាល់ឌីវ ដោយសមាជិកយោធានោះ មានចំនួន ៧៥នាក់។

លោក Muizzu បាននិយាយកាលពីខែមុនថា លោកនឹងធ្វើការ ដើម្បីបញ្ជូនបុគ្គលិកយោធាឥណ្ឌាទៅវិញ «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ដែរលើការប្តេជ្ញាចិត្តរបស់លោក ក្នុងការមានទំនាក់ទំនងវិនិយោគកាន់តែរឹងមាំ ជាមួយទាំងឥណ្ឌា និងចិន ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច។

ដោយមានប្រជាជនចំនួន ៥២១.០០០នាក់ ប្រទេសម៉ាល់ឌីវទទួលបានភាពល្បីល្បាញដោយសារជាប្រជុំកោះផ្កាថ្មសម្បូរពន្លឺព្រះអាទិត្យ និងរមណីយដ្ឋានទេសចរណ៍ប្រណីត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        128
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        166
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm