អបអរសាទរពិធីបេីកកម្មវិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក ថ្ងៃទី១នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមដំបូលសន្តិភាព និងបរិយាកាសសប្បាយរីករាយ

2023/11/19 12:29:33 am        656

ស្វាយរៀង៖ នារសៀលថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តនិងលោកជំទាវ បានអញ្ជេីញចូលរួមក្នុងពិធីបើក ការប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានិងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង។ 

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាព្រឹទ្ធសភា-រដ្ឋសភាមណ្ឌលស្វាយរៀង ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ភ្ញៀវជាតិ-អន្តរជាតិ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត ក្រុង-ស្រុកទាំង៨ និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ 

មានប្រសន៍ក្នុងពិធីបេីកការប្រណាំងទូក ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានញ្ជាក់ថា នៅឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំង ទូក ប្រពៃណីខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹកនៅ តាមបណ្ដោយមាត់ទន្លេវ៉ៃគោ បន្ទាប់ពីត្រូវបាន ផ្ដួចផ្ដើមឲ្យមានការរៀបចំឡេីងពីសំណាក់ឯកឧត្ដមនាយ ឧត្ដមសេនីយ៍ ហុក ឡងឌី អតីតអគ្គ-ស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨មក ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះ ព្រះខែ អកអំបុក ក៏ដូចជាបង្កភាពសប្បាយរីករាយ ជូនដល់បងប្អូន ប្រជាពលរដ្ឋបានទស្សនាកម្សាន្ត។ 

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឲ្យបានច្រើនកុះករ ក្នុងនោះក៏មានស្តង់ពិពណ៍ តន្ត្រីកំសាន្ត បាញ់កាំជ្រួច បង្ហោះគោម និងការលក់ម្ហូបអាហារ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ពិធីប្រណាំងទូកខ្នាតអន្តរជា តិ និងទូកក្តារបីសន្លឹក នៅខេត្តស្វាយរៀង ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយមានការផ្តួចផ្តើម និងការឧបត្ថម្ភពី ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរងកងយោធពលខេម រភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស រួមជាមួយ ឯកឧត្តម ម៉ែន វិបុល អភិបាល ប្រធានគណបក្សខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវលោក លោកស្រី ក្រុមការងារ គណៈកម្មា ធិ ការ កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយ ខេត្តស្វាយរៀង ដើម្បី បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបាន ទស្សនា កម្សាន្ត និងបង្ហាញឱ្យឃើញនូវការសាមគ្គី ភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណី របស់ប្រជាជនខ្មែរដែលមានតាំងពីយូរលង់ មកហើយ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាពិសេស កងកម្លាំងទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ហើយប្រចាំការជាប្រចាំ ដើម្បីធ្វើយ៉ាងណាឲ្យពិធីប្រណាំងទូកដំណើរការបានទៅដោយរលូន រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តក្នុងពិធីប្រណាំងទូកនេះ ។ 

សូមជម្រាបជូនថា ពិធីប្រណាំងទូកឆ្នាំនេះ មានទូកចូលរួមប្រណាំងមកពីបណ្តារាជធានី-ខេត្ត និងទូកក្នុងខេត្ត សរុបចំនួន ៦៧គ្រឿង រួមមាន៖ ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ ២២នាក់ មានចំនួន ៥៧គ្រឿង និងប្រភេទទូកក្ដារបីសន្លឹក ចំណុះ ៣នាក់ មានចំនួន ១០គ្រឿង និងមានកីឡាករ-កីឡាការិនី សរុប ១.៦៣៩នាក់ (នារី ១១នាក់)។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        156
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        137
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm