ក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យ Zhejiang Ocean នៃខេត្តជឺជាំង ប្រទេសចិន

2023/11/19 01:09:29 am        819

ភ្នំពេញ÷ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន (អ.ម.ត ចិន) និងសហការី បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូសាកលវិទ្យាល័យ Zhejiang Ocean នៃខេត្តជឺជាំង ប្រទេសចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ ZHANG ZHENZHU សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Zhejiang Ocean, នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនោះដែរ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារ អ.ម.ត ចិន បានសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សាកលវិទ្យាល័យមកកាន់ប្រទេសកម្ពុជា និងបានពាំនាំនូវការសួរសុខទុក្ខពីលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រយ៍សមាគម អ.ម.ត ជូនចំពោះគណៈប្រតិភូ។ ឯកឧត្តម បានបន្តទៀតថា​ តាមរយៈកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងសមាគម អ.ម.ត និងសាកលវិទ្យាល័យ​ យើងនឹងអាចបង្កើតឱកាសសិក្សាកាន់តែល្អៗបន្ថែមទៀត​ សម្រាប់និស្សិតកម្ពុជា។ 

លោកសាស្ត្រាចារ្យ ZHANG ZHENZHU បានលើកឡើងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក​​មកកាន់ប្រទេសកម្ពុជា។ លោកជឿជាក់ថា​ ភាគីទាំងពីរ នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់និស្សិត​ និងយុវជន នៃប្រទេសទាំងពីរ​ ជាពិសេសពង្រឹងដល់ការអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ។ សាកលវិទ្យាល័យ នឹងបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ អ.ម.ត ទាំងកម្មវិធីអាហារូបករណ៍ និងសកម្មភាពផ្សេងៗទៀតឱ្យបានទូលំទូលាយ។ 

ភាគីទាំងពីរបានបង្ហាញពីសុឆន្ទៈក្នុងការខិតខំប្រឹងប្រែងរួមគ្នា​ ដើម្បីជំរុញការជ្រើសរើសនិស្សិតទៅបន្តការសិក្សានៅសាកលវិទ្យាល័យក្រោមកម្មវិធីអាហារូបករណ៍ដែលមានស្រាប់​ អោយប្រព្រឹត្តទៅដោយរលូន​ និងជោគជ័យ។ សាកលវិទ្យាល័យ​ ប្ដេជ្ញានឹងយកចិត្តទុកដាក់បណ្ដុះបណ្ដាលនិស្សិតកម្ពុជា​ប្រកបដោយគុណភាព​ និងស្ដង់ដារ​ ដើម្បីជាពុទ្ធិសម្រាប់យុវជនកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ​និយាយជារួម​ និងនិយាយដោយឡែក រឹតចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ កម្ពុជា-ចិន អោយកាន់តែរឹងមាំ​ ទៅថ្ងៃអនាគត។ 

បន្ទាប់ពីកិច្ចពិភាក្សា​ ភាគីទាំងពីរ បានឯកភាពគ្នាចុះហត្ថលេខាលើឯកសារបំពេញបន្ថែមឱ្យខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាស្ដីពីការទទួលបណ្ដុះបណ្ដាលនិស្សិតកម្ពុជា​ នៅសាកលវិទ្យាល័យ​ Zhejiang Ocean ដែលស្ថាប័នទាំងពីរ បានចុះហត្ថលេខានៅរដ្ឋធានីប៉េកាំង​ កាលពីថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០២៣​ ថ្មីៗនេះ៕


អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm