ការរៀបចំទីតាំង និងដំណើរការកម្មវិធីផ្សេងៗក្នុងពិធីបុណ្យសមុទ្រសសម្រេចរួចរាល់ហើយ

2023/11/19 07:03:39 pm        127

កែប ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចុះពិនិត្យទីតាំង និងសម្រេចកំណត់ដំណើរការកម្មវិធីផ្សេងៗ ក្នុងពិធីបុណ្យសមុទ្ររួចរាល់ហើយ រង់ចាំតែអ្នកពាក់ព័ន្ធមករៀបចំតម្លើងកន្លែងរបស់ខ្លួនប៉ុណ្ណោះ។ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានបង្ហាញការពេញចិត្តយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ ការរៀបចំកែលម្អសោភ័ណភាពខេត្ត សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកនេះ ។ 

​នៅទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣នៅខេត្តកែប រួមជាមួយឯកឧត្តម សោម ពិសិដ្ឋ  អភិបាលខេត្តកែប និងឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកសមាជិកាគណ:កម្មការអន្តរក្រសួងបានចុះត្រួតពិនិត្យទីតាំងរៀបចំប្រារព្ធពិធីបុណ្យសមុទ្រ ដើម្បីវាយតម្លៃលើវឌ្ឍនភាពនៃការរៀបចំទីតាំងប្រារព្វពិធី និងពិនិត្យសម្រេចចុងក្រោយទៅលើដំណើរការរៀបចំកម្មវិធីទាំងមូលដើម្បីធ្វើយ៉ាងណា ឲ្យការរៀបចំប្រព្រឹត្តិទៅដោយរលូន តាមការគ្រោងទុក ប្រកបដោយកិច្ចសហប្រតិបត្តិការជិតស្និត និងមានប្រសិទ្ធភាពខ្ពស់។ ហើយជាលទ្ទផងក្រោយការពិនិត្យឃើញថា ទីតាំងបានរៀបចំរួចរាល់ ហើយការកំណត់ដំណើរការកម្មវិធីផ្សេងៗក៏បានសម្រេចរួចរាល់ហើយដែរ រង់ចាំតែអ្នកពាក់ព័ន្ធរៀបចំតម្លើងកន្លែងរបស់ខ្លួនប៉ុណ្ណោះ។ 

ភ្ញៀវទេសចរ និងពលរដ្ឋខេត្តកែបបានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការត្រៀមរៀបចំរបស់អាជ្ញាធរ សម្រាប់ពិធីបុណ្យសមុទ្រឆ្នាំនេះ ពិសេសខេត្តមានការអភិវឌ្ឍន៍ និងមានកន្លែងទាកទាញជាច្រើន។ 

ខេត្តកែបនឹងធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅថ្ងៃទី១-៣ ខែធ្នូខាងមុខ ក្រោមប្រធានបទ"ទាំងអស់គ្នាដើម្បីទេសចរណ៍ " ចំពោះទីតាំងបែងចែកជា៣តំបន់មាន : តំបន់A (ទីតាំងប្រារពពិធីនៅឆ្នេរ២៧០០ម៉ែត្រក្បែរផ្សារក្តាម) តំបន់B (ឆ្នេរស្រី ស ) និងតំបន់C (បរិវេណខាងមុខសាលាខេត្ត) ចំពោះសកម្មភាពសំខាន់ៗមាន ស្តងពិព័រណ៍ទំនិញ ការដាំដើមឈើតាមឆ្នេរ សកម្មភាពកីឡា ការសម្តែងលីល្បះ ការប្រកុំដន្ត្រី ការដុតកាំជ្រូច បង្ហោះគោមជាដើម៕ ដោយ ៖ អន សារីម



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        117
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        60
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm