ជម្លោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលបានឆក់យកជីវិតមនុស្សជាង១៣.៧០០នាក់ ខណៈសង្គ្រាមនៅបន្ត

2023/11/19 08:06:46 pm        62

អុីស្រាអែល ៖ យោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយភាគីទាំងពីរ ចំនួនអ្នកស្លាប់ដោយសារជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលនៅតែបន្តបានហក់ឡើងជាង ១៣.៧០០នាក់។ 

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ចាប់តាំងពីការផ្ទុះជម្លោះកាលពីថ្ងៃទី ៧ ខែតុលាមក តំបន់ហ្កាហ្សាស្ទ្រីបបានមើលឃើញសោកនាដកម្មនៃការបាត់បង់ជីវិតមនុស្សជាង ១២.៣០០នាក់ រួមទាំងកុមារជាង៥.០០០ នាក់ និងស្ត្រីជាង ៣.៣០០នាក់។  

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដដែលនេះ បាននិយាយថា ជាមួយគ្នានេះ ចំនួនអ្នករបួសនៅតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងជាង ៣០.០០០នាក់ ជាង ៧៥ភាគរយនៃជនរងគ្រោះ ជាស្ត្រី និងកុមារ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅថ្ងៃដដែលនោះថាជម្លោះដែលនៅតែអូសបន្លាយនេះ បានសម្លាប់មនុស្ស ២១២ នាក់ និងរបួសជាង២.៨០០ នាក់នៅតំបន់ West Bank ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ដោយបញ្ជាក់ពីការស្លាប់របស់ទាហាន ចំនួន ៦ នាក់ក្នុងអំឡុងពេលប្រតិបត្តិការជើងគោកនៅតំបន់ហ្កាហ្សាស្ទ្រីប ខស្របពេលទាហានអ៊ីស្រាអែល ជាច្រើននាក់ផ្សេងទៀតបានរងរបួស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ថាបានដាក់គោលដៅរាប់សិបកន្លែងដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីបក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ ការវាយប្រហារនោះរួមមានមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការ ទីតាំងបាញ់រ៉ូកែត និងមន្ទីរពិសោធន៍ផលិតអាវុធ។ សេចក្តីថ្លែងការណ៍នេះ ក៏បានបញ្ជាក់ដែរថា ក្រុមសកម្មប្រយុទ្ធហាម៉ាសជាច្រើននាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហារទាំងនេះ៕


អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        1
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm