របាយការណ៍៖កិច្ចព្រមព្រៀងបណ្តោះអាសន្នហ្កាហ្សា បានឈានដល់ការដោះលែងចំណាប់ថ្នូរមួយចំនួន និងផ្អាកការប្រយុទ្ធ

2023/11/19 09:49:21 pm        108

ហ្កាហ្សា ៖ សារព័ត៌មាន Washington Post បានរាយការណ៍ ដោយសំអាងដល់ប្រភពពីមនុស្សមួយចំនួនដែលបានដឹងកិច្ចព្រមព្រៀងនេះថា អ៊ីស្រាអែល សហរដ្ឋអាមេរិក និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីដោះលែងស្ត្រី និងកុមាររាប់សិបនាក់ ដែលត្រូវបានចាប់ជាចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា ជាថ្នូរនឹងការផ្អាកប្រយុទ្ធរយៈពេល៥ថ្ងៃ។  

ទោះបីជាយ៉ាងណាក៏ដោយ ទាំងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយទេ។

សារព័ត៌មាននេះ បាននិយាយកាលពីថ្ងៃសៅរ៍ថា ការដោះលែងចំណាប់ខ្មាំងអាចចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយរារាំងការប៉ះទង្គិចនៅនាទីចុងក្រោយ នេះបើយោងតាមមនុស្សដែលដឹងកិច្ចព្រមព្រៀងលម្អិត មានកម្រាស់៦ទំព័រ។  

របាយការណ៍នេះកើតឡើងស្របពេលដែលអ៊ីស្រាអែល ទំនងជាកំពុងត្រៀមពង្រីកការវាយលុករបស់ខ្លួនលើក្រុមសកម្មប្រយុទ្ធហាម៉ាស ទៅកាន់ភាគខាងត្បូងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារតាមអាកាសបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ រួមទាំងជនស៊ីវិលដែលត្រូវបានរាយការណ៍ថាកំពុងជ្រកនៅក្នុងសាលារៀនចំនួនពីរ។

សារព័ត៌មានខាងលើបានរាយការណ៍ថា ស្ថិតក្រោមកិច្ចព្រមព្រៀងនោះ ភាគីទាំងអស់នឹងផ្អាកប្រតិបត្តិការប្រយុទ្ធយ៉ាងហោចណាស់៥ថ្ងៃ ខណៈចំណាប់ថ្នូរចំនួន៥០ នាក់ឬច្រើនជាងនេះត្រូវដោះលែងជាក្រុមរៀងរាល់ ២៤ ម៉ោងម្តង។

ប៉ុន្តែលោក Netanyahu បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃសៅរ៍ថា ទាក់ទងនឹងចំណាប់ខ្មាំង មានពាក្យចចាមអារ៉ាមមិនច្បាស់លាស់ក៏ដូជជារបាយការណ៍មិនត្រឹមត្រូវជាច្រើន។ លោកចង់បញ្ជាក់ឱ្យច្បាស់ថា មកទល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងនៅឡើយទេ។ ប៉ុន្តែលោកចង់សន្យាថា នៅពេលមានអ្វីដែលត្រូវនិយាយ យើងនឹងរាយការណ៍ទៅអ្នកទាំងអស់គ្នាភ្លាម៕


អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm