រដ្ឋាភិបាល​ស៊ី​រី​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​លើ​តំបន់​ហ៊ុមព័ទ្ធ​របស់​ក្រុម​ឧទ្ទាម​សម្លាប់​មនុស្ស ​១១​នាក់​

2021/06/11 12:39:06 pm        37

ស៊ីរី៖ ក្រុម​សកម្មជន និង​ក្រុម​អ្នក​សង្គ្រោះ​និយាយ​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​​បាន​វាយប្រហារ​ ដោយ​គ្រាប់កាំភ្លើង​ធំទៅលើ​ភូមិ​មួយ​ចំនួន ​ក្នុង​តំបន់​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​ចុងក្រោយនៅ​​ភាគ​ឦសាន​របស់​ប្រទេស​នេះ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១១​នាក់ និងបណ្ដាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​រត់​ភៀសខ្លួន។

​ការ​បាញ់​ផ្លោង​កាំភ្លើង​ធំ​នេះ​បាន​ប៉ះ​លើ​តំបន់​ពលរដ្ឋ​ក្នុង​តំបន់ Ablin ដែល​ជា​ភូមិ​មួយ​ស្ថិត​ក្នុង​ខេត្ត Idlib ​ជាទី​ដែល​ក្រុម​យុទ្ធជន​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ​អាសាត និង​ក្រុម​សកម្ម​ប្រយុទ្ធ​នៅតែ​កាន់កាប់​ដែនដី​នោះ​នៅឡើយ​។​ ក្រុម​បុគ្គលិក​សង្គ្រោះ​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្រុម​មួក ស ដែល​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​នានា ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន​និយាយ​ថា​ ម្ដាយ ​និង​កូនស្រី​របស់​គាត់ ​និង​យ៉ាងហោចណាស់​ជន​ស៊ីវិល​ ៥​នាក់​ផ្សេងទៀត​ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ក្នុង​ភូមិ​នេះ​ ជាទី​ដែល​គ្រាប់កាំភ្លើង​ធំ​យ៉ាងតិច ​១០​គ្រាប់​បាន​ធ្លាក់​ចំ​។​

​សេចក្ដីថ្លែងការណ៍​មួយ​ពី​ក្រុម​មួក ស បាន​និយាយ​ថា ​យ៉ាងហោចណាស់​មនុស្ស​ ៦​នាក់​ផ្សេងទៀត​បាន​រង​របួស​នៅ​ក្នុង​ភូមិ​ខាងលើ​នោះ ខណៈ​ដែល​គ្រាប់កាំភ្លើង​ធំ​ជិត​ ៤០​គ្រាប់​បាន​ធ្លាក់​នៅ​ភូមិ​ក្បែរ​ៗ​នោះ។​ លោក Mohammed Halaj បុគ្គលិក​ផ្ដល់​ជំនួយ​ដែល​ធ្វើការ​សម្រប​ស្រួល រវាង​ក្រុម​ក្នុង​តំបន់ ​និង​ការ​ឆ្លើយ​តប​បន្ទាន់​រប​ស់​អង្គការសហប្រជាជាតិ​ បាន​និយាយ​ថា ​យ៉ាង​ហោចណាស់​មាន​មនុស្ស​ចំនួន ​១១០​គ្រួសារ ដែលមានសមាជិក​ជាង ​៦០០​នាក់បាន​រត់​ភៀសខ្លួន​ពី​ការ​បាញ់​ផ្លោង​គ្រាប់កាំភ្លើង​ធំ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1057
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        520
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm