ប្រទេសហ្វាំងឡង់ បិទប៉ុស្តិ៍ព្រំដែនជាប់រុស្ស៊ី បន្ទាប់ពីលំហូរចូលកាន់តែច្រើនពីក្រុមស្វែងរកសិទ្ធិជ្រកកោនជាច្រើនថ្ងៃមកនេះ

2023/11/19 11:21:53 pm        77

ហ្វាំងឡង់ ៖ កាលពីព្រឹកថ្ងៃសៅរ៍ ១៨ វិច្ឆិកា ប្រទេសហ្វាំងឡង់ បានបិទច្រកឆ្លងកាត់ព្រំដែនចំនួន ៤ របស់ខ្លួនជាមួយប្រទេសរុស្ស៊ី ខណៈដែលទីក្រុង ហេលស៊ីនគី(Helsinki) ព្យាយាមបញ្ឈប់លំហូរចូលរបស់ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនដែលខ្លួននិយាយថាត្រូវបានញុះញង់ដោយទីក្រុងមូស្គូ។

ឆ្មាំព្រំដែនហ្វាំងឡង់កាលពីថ្ងៃសុក្រ ១៧ ខែវិច្ឆិកា បានប្រកាសថាខ្លួននឹងដំឡើងរបាំងចាប់ពីពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុកនៅឯប៉ុស្តិ៍ព្រំដែន Vaalimaa Nuijamaa Imatra និង ប៉ុស្តិ៍ Niirala នៅភាគអាគ្នេយ៍ប្រទេសហ្វាំងឡង់ ដែល ប៉ះពាល់យ៉ាងខ្លាំង ដល់ការធ្វើដំណើរជាច្រើនរវាងប្រទេសទាំងពីរ។ 

សារព័ត៌មាន Reuters បានថតក្រុមជនអន្តោប្រវេសន៍មកដល់ប៉ុស្តិ៍ព្រំដែន Vaalimaa កាលពីយប់ថ្ងៃសុក្រ។

គួរឲ្យដឹងថា ហ្វាំងឡង់មានព្រំដែន ជាប់ជាមួយរុស្ស៊ី ប្រវែង១.៣៤០គីឡូម៉ែត្រ ដែលប្រើជាព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុបផងដែរ។ យោងតាមអង្គភាពឆ្មាំព្រំដែន  ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនប្រមាណ ៣០០នាក់ ដែលភាគច្រើនមកពីប្រទេសអ៊ីរ៉ាក់ យ៉េមែន សូម៉ាលី និងស៊ីរី បានទៅដល់ប្រទេសហ្វាំងឡង់ក្នុងសប្តាហ៍នេះ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        152
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        191
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm