ជាង១១ឆ្នាំមកនេះ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះព្យាបាលជំងឺជូនពលរដ្ឋ បានចំនួន១៧៦១លើក

2023/11/20 03:14:03 pm        147

រតនគិរី :ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានអៈអាងថា ក្នុងរយៈពេល១១ឆ្នាំ ឈានចូល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១៩ វិច្ឆិកា ឆ្នាំ២០២៣) គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋទាំង២៥រាជធានី-ខេត្ត បានចំនួន១៧៦១លើក។

ការថ្លែងរបស់ឯកឧត្តម លេង ផាលី យ៉ាងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តរតនគិរី កាលពីថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅសាលាខេត្តរតនគិរី។

ឯកឧត្តម លេង ផាលី បានបន្តថា ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកានៅទូទាំង២៥រាជធានី-ខេត្ត និងសាកលវិទ្យាល័យចំនួន២ គឺសាកលវិទ្យាល័យ ចេនឡា និងសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល សរុបចំនួន១២,០៦៩នាក់ ក្នុងនោះស្ត្រីមានចំនួន៦,៤៩៥នាក់ បានចុះអប់រំផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម សង្រ្គោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ មានប្រជាពលរដ្ឋចូលរួមចំនួន ១៣,១២៧,១៧៥នាក់ គិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,០៩១,៤៦៤ នាក់ (ដប់ប្រាំពីរលាន ប្រាំបួនម៉ឺន មួយពាន់ បួនរយ ហុកសិប បួននាក់) ធៀបនឹងឆ្នាំ២០២៣ ដោយសហការជាមួយអាជ្ញាធរនៃបណ្តារាជធានី-ខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៥៦,៣៥៨,៧៥០ដុល្លារ។ ហើយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម គិតតាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់បច្ចុប្បន្នជូនប្រជាពលរដ្ឋតាមមូលដ្ឋាននានាក្នុង២៥ រាជធានី-ខេត្ត ដោយចាក់វ៉ាក់សាំងបានចំនួន ១១,៨៧១,៥៥១ដូស។

បើតាមឯកឧត្តមវេជ្ជបណ្ឌិត អ៊ុង រតនា អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តរតនគិរី និងជាប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា ក្នុងខេត្តរតនគិរី បានចំនួន ១៥៩លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន ២៧១,១៤៦នាក់ ដង ក្នុងនោះស្ត្រីមានចំនួន ១៣៩,៦១៩នាក់ដង។ និយាយដោយឡែកយើងមានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន២ មន្ទីរពេទ្យបង្អែកចំនួន២ មណ្ឌលសុខភាពចំនួន៣០ និងបុស្តិ៍សុខភាពចំនួន៦ ដែលមានមន្ត្រីរាជការសុខាភិបាលបាននឹងកំពុងបម្រើការងារមានចំនួន៥២០រូប។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី សូមថ្លែងនូវការកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែង រួមនិងការសហប្រតិបត្តិការរវាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ជាមួយនិងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ ដែលបានជំរុញអោយមានសកម្មភាពមនុស្សធម៌នេះឡើង។ តាយរយៈសកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ដ៏ថ្លៃថ្លានេះ ជាសក្ខីភាពមួយដែលបង្ហាញឲ្យឃើញនូវការប្រព្រឹត្តឡើងក្នុងគោលបំណង " បុព្វហេតុ មនុស្សធម៌ ” ដែលរួមចំណែកជួយលើកកម្ពស់សុខមាលភាពប្រជាជន ជាពិសេសដើម្បីបំផុសស្មារតីមនុស្សធម៌ ដែលស្តែងចេញពីសេចក្ដីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងគោលដៅសំខាន់បំផុត គឺដើម្បីប្រមូលផ្តុំយុវជន គ្រប់ទិសទី ជាមហាកម្លាំងសាមគ្គី ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា ជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់លើវិស័យសុខាភិបាល សំដៅលើការផ្តល់សេវាសុខភាពទូទៅ ប្រកបដោយគុណភាព សមធម៌ និងសីលធម៌វិជ្ជាជីវៈ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលធ្វើឲ្យយើងជាថ្នាក់ដឹកនាំមន្ត្រីរាជការ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទូទាំង ខេត្តរតនគិរី កាន់តែមានមោទនភាព និងមានទំនុកចិត្តជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតីបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរដល់សុខភាព និងជីវភាពរស់នៅរបស់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស៕ ដោយ÷ រដ្ឋា

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        94
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm