កម្ពុជា-ជប៉ុន រំលឹកខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

2023/11/20 03:31:12 pm        148

ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ឈានដល់ខួបលើកទី៧០ឆ្នាំហើយ នាឆ្នាំ២០២៣នេះ ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន បាន​ធ្វើ​ឲ្យកាន់តែមានប្រសិទ្ឋភាព និងប្រកបដោយផ្លែផ្កា។

ដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន សមាគមជប៉ុន-កម្ពុជា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និង សមាគមជប៉ុន-កម្ពុជា ដោយ​មាន​ការ​គាំទ្រ​ពី​ស្ថាន​ទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំឲ្យមានពិធីអុជកាំជ្រួច នាយប់ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០២៣ នៅខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯក​អគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម តាកាហាស៊ី ហ្វូមីអាគី ប្រធាន​សមាគម​ជប៉ុន-កម្ពុជា និងជាអតីត ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា តាមរយៈព្រឹត្តិការនេះ ពិតជា​បាន​ចូលរួម​ចំណែក​បន្ថែម​ទៀត​ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-​ជប៉ុន ឲ្យកាន់តែមានប្រសិទ្ឋភាព និងប្រកបដោយផ្លែផ្កា។ កម្ពុជា និងជប៉ុន បាន​ភ្ជាប់​ទំនាក់​ទំនង​ការទូតទ្វេភាគីរវាងគ្នាចាប់តាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣។ ផ្តើម​ចេញ​ពី​ទំនាក់​ទំនង​ការ​ទូតរយៈពេល ៧០ឆ្នាំ កន្លងទៅនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និង​ទីក្រុងសម្ព័ន្ធមេត្រី កាន់តែមានភាពស៊ីជម្រៅ ស្អិតរមួតលើគ្រប់វិស័យ ចាប់តាំង​ពី​កម្រិត​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគីរហូតដំឡើង​ដល់​កម្រិត​ទំនាក់​ទំនង​ទៅ​ជា​ភាព​ជាដៃ​គូយុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ក្នុងឆ្នាំ២០២៣ បន្ទាប់ពីជំនួបកំពូលទ្វេភាគីរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម គីស៊ីដា ហ្វីមីអូ នាយករដ្ឋ​មន្ត្រី នៃប្រទេសជប៉ុន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ​កន្លង​មក។

ឯកឧត្តម ឃួង ស្រេង បន្ថែមថា នៅមូលដ្ឋានរាជធានីភ្នំពេញ មិត្តជប៉ុន បានផ្តល់នូវជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​លើ​គម្រោង​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវន្ត​ជា​ច្រើន​ដែល​មាន​ដូចជា​គម្រោង​ការពារ​ទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី១ រហូតដល់ជំហានទី៤ គម្រោង​សាង​សង់​ស្ថានីយ៍​ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក គម្រោងធ្វើឲ្យប្រសើរឡើងនូវ សមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្ដល់រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួច គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ គម្រោង​ជំនួយក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលជាដើម។ បន្ថែមលើនេះ ក្នុងវិស័យឯកជន ទំហំ​ពាណិជ្ជកម្មកម្ពុជា-ជប៉ុន ក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះ នៅរាជធានីភ្នំពេញ ក្រុមហ៊ុន អ៉ីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលជាក្រុមហ៊ុនរបស់វិនិយោគិនជប៉ុន បាន​បណ្ដាក់​ទុន​វិនិយោគ​ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍផ្សារទំនើប ចាប់​តាំង​ពី​គម្រោង​ទី១ រហូតដល់គម្រោងទី៣ ដោយទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន។

ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា សម្រាប់ការរៀបចំពិធីអុជកាំជ្រួចអបអរសាទរខួបលើកទី៧០ នៃ​ទំ​នាក់ទំនងការទូតកម្ពុជា-ជប៉ុន នាឱកាសនេះ គឺមិន​ត្រឹម​តែ​ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី៧០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ការស្វែង​យល់​ឲ្យ​បាន​កាន់​តែ​ស៊ី​ជម្រៅ និងជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ដើម្បីឈាន​ទៅ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ មិត្តភាព និងសាមគ្គីភាព សម្រាប់ជាគុណប្រយោជន៍នៃប្រជាជាតិទាំងពីរ ក្នុង​ស្មារតី​ផ្តល់​ការ​ឧបត្ថម្ភគាំទ្រ និងការជួយគ្នាទៅ វិញទៅមកលើគ្រប់វិស័យ។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានមានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើង ដើម្បីរំលឹកពីខួប មិនត្រឹម​តែជាទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ជាទំនាក់​ទំនង​រវាង​ក្រុម​ហ៊ុន​ឯកជន និងអង្គការនានារបស់ជប៉ុនឲ្យកាន់តែរឹងមាំថែមទៀត។ ថ្ងៃនេះពិត​ជា​បង្ហា​ញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន និងសូមឲ្យ​ទំនាក់​ទំនង​នេះ​កាន់​តែរឹង​មាំថែមទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm