ឥណ្ឌា​រាយការណ៍​ករណី​ស្លាប់​ជាង ​៦​ពាន់​នាក់​ក្នុង​ពេល​តែ​មួយ​ថ្ងៃ​ដោយសារ​ជំងឺ COVID-19

2021/06/11 08:00:09 pm        164

​ឥណ្ឌា៖ ខណៈ​ដែល​មាន​ការ​កែ​តួលេខ និង​កំណត់​ចំនួន​អ្នក​ស្លាប់​សរុប​ដោយសារ​ជំងឺ COVID-19 នៅ​ក្នុង​រដ្ឋ​ប៊ី​ហា​ដល់​ចំនួន ៩,៤២៩​នាក់ ប្រទេស​ឥណ្ឌា​បាន​រាយការណ៍​ករណី​ស្លាប់​ខ្ពស់​បំផុត ​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ដល់​ទៅ ៦,១៤៨​នាក់ ខណៈ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៩៤,០៥២​នាក់ ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ២៩​,២៧៣,៣៣៨​នាក់ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​សហព័ន្ធ​ ដែល​ត្រូវ​បាន​កែសម្រួល​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

​ក្រសួង​ខាងលើ​និយាយ​ថា ករណី​ឆ្លង​សកម្ម​បាន​ធ្លាក់​ចុះ​ដល់​ត្រឹម ១,១៦៧,៩៥២​នាក់ស្មើ​ ៤%​នៃ​ចំនួន​ការ​ឆ្លង​សរុប ខណៈ​ដែល​អត្រា​អ្នកជា​សះស្បើយ​ទូទាំង​ប្រទេស ​បាន​កើន​ឡើង​ដល់ ៩៤​.៧៧%​។​ ទិន្នន័យ​វិវឌ្ឍ​ន៍ដែល​បាន​បង្ហាញ​កាលពី​ម៉ោង​ ៨​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ករណី​ឆ្លង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ចំនួន ៦៣,៤៦៣​នាក់​ត្រូវ​បាន​កត់ត្រា​ចូល​ទៅ​ក្នុង​ចំនួន​ករណី​ឆ្លង​សរុប​នៃ​ជំងឺ ​COVID-19 ​ក្នុង​រយៈ​ពេល​ ២៤​ម៉ោង។​ ​ក្រសួងសុខាភិបាល​និយាយ​ថា ការ​ធ្វើ​តេស្ត​មនុស្ស​ចំនួន ២,០០៤,៦៩០​នាក់​ក៏​ត្រូវ​បាន​ធ្វើ​ផង​ដែរកាលពី​ថ្ងៃ​ពុធ ដែល​នាំ​ឲ្យ​ការ​ធ្វើ​តេស្ត​សរុប​រក​វី​រុស Covid-19 នៅ​ក្នុង​ប្រទេស​នេះ​ឡើង​ដល់ ​៣,៧២១,១៩៨,២៥៣​នាក់ ខណៈ​អត្រា​វិជ្ជមាន​ប្រចាំថ្ងៃ​ត្រូវ​បាន​កត់ត្រា​ចំនួន ៤.៦៩%។

ចំនួន​នេះ​មាន​តិច​ជាង ​១០% ក្នុង​រយៈពេល​ ១៧​ថ្ងៃ​ជាប់ៗ​គ្នា​។ អត្រា​វិជ្ជមាន​ប្រចាំ​សប្ដាហ៍​ត្រូវ​បាន​កត់ត្រា​ចំនួន ​៥.៤៣%។ ចំនួន​អ្នកជំងឺ​ជាសះស្បើយ​បន្ត​កើន​ឡើង​ខ្ពស់ ​ជាង​ករណី​ឆ្លង​ប្រចាំថ្ងៃ​រយៈពេល ​២៨​ថ្ងៃ​ជាប់ៗ​គ្នា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm