ប្រទេសជាតិ​ដំណើរការ​អភិវឌ្ឍ​បាន ​លុះត្រា​សេដ្ឋកិច្ច​មានការ​រីកចម្រើន​មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់

2021/04/27 09:59:58 am        29

ភ្នំពេញ ៖ ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែងថា ប្រទេសជាតិ​មួយ​អាច​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ទៅបាន លុះត្រា​សេដ្ឋកិច្ច​នៃ​ប្រទេសមួយ​នោះ​ មានការ​រីកចំរើន ​និង​មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ​ទើប​ការ​អភិវឌ្ឍ​អាច​ប្រព្រឹត្ត​ទៅបាន​។


ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​បានលើកឡើង​នៅក្នុង ​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ អគារ​ថ្មី​នៃ​គណៈកម្មកា​មូល​ប​ត្រ​កម្ពុជា​ នៅ​ថ្ងៃទី​១៦ ខែ តុលា ឆ្នាំ ២០២០ ​ម្សិលមិញ​នេះ​ថា អ​គារ​ថ្មី​នៃ​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​ ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ ​ជាទី​កន្លែងធ្វើការ​ដ៏​ស័ក្ដិសម សម្រាប់​មន្ត្រី​បំពេញការងារ​ ក្នុងនាម​ជា​អាជ្ញាធរ​ក្នុង​វិស័យ​មូល​ប​ត្រ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ​ដូច្នេះ​ មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់ នៃ​គណៈកម្មការ ​មូល​ប​ត្រ​កម្ពុជា​ទាំងអស់ ​សូម​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ ក្នុងការ​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន ​ដែល​ក្រសួង​បាន​ប្រគល់​ជូន ដើម្បី​ប្តូរ​មកវិញ​នូវ​ផលប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ដែលជា​ទិសដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល ក្រោម ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​សម្តេច​ មាន​ទស្សនៈវិស័យ​ច្បាស់លាស់ ក្នុង​ការ​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច ដែលជា​បច្ច័យ​ដ៏​ចម្បង នៃ​ការ​អភិវឌ្ឍ​ជាតិ​ ប្រែក្លាយ​ជីវភាព​ពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង ​ជាពិសេស​ការកាត់បន្ថយ​នូវ​អត្រា​នៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ​ប្រទេសជាតិ​មួយ​អាច​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​បាន ល្គឹកណា​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ​នោះ​មានការ​រីកចំរើន​ មាន​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់ ទើប​ការ​អភិវឌ្ឍ​អាច​ប្រព្រឹត្តទៅបាន​ ។ ដូច្នេះ​មន្ត្រី​ទាំងអស់ ​មិនថាតែ​មន្ត្រី​នៅ​គណៈកម្មកា​រ មូល​ប​ត្រ​កម្ពុជា​នេះ​ទេ ពោលគឺ ​មន្ត្រី​នៅ​គ្រប់​ក្រសួង​-​ស្ថាប័នរដ្ឋ​ទាំងអស់ ​ត្រូវតែ​ខិតខំ​បំពេញការងារ​របស់​ខ្លួន​បន្ថែមទៀត ​ដើម្បី​បំរើ​ប្រទេសជាតិ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ដែលមាន​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ​ជា​ប្រមុខ​ដឹកនាំ​ដ៏​ស្វាហាប់​ក្នុង​ការ​ដឹកនាំ​ប្រទេស ឆ្ពោះទៅរក​ការ​រីកចម្រើន​ឥតឈប់ឈរ ៕

​អត្ថបទ​៖ សុន រ៉ា​ឌី


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm