អូស្ត្រាលី​ផ្តល់​ជំនួយ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ជំរុញ​កា​រត​បណ្តាញ​អគ្គិសនី​តាម​ជនបទ

2021/06/11 08:04:47 pm        212

ភ្នំពេញ ៖ រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​បាន​ចូល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងការ​ជំរុញ​ផែន​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​តាម​ភូមិ​ទាំងអស់​នៅក្នុង​ប្រទេស​។

រដ្ឋាភិបាល​អូស្ត្រាលី សម្រេច​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​អគ្គិសនី​នៅ​តាម​ភូមិ​ជនបទ ​ដែល​មិនទាន់​មាន​ការ​ផ្គត់ផ្គង់​ទៅដល់​។ ​នេះ​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​សម្រាប់​ប្រជាពលរដ្ឋ ​នៅ​តាម​តំបន់​ដែល​ដាច់​ស្រ​យោល ដែល​មិន​ទាន់មាន​អគ្គិសនី​ប្រើប្រាស់​។

កិច្ចព្រមព្រៀង​នៃ​ការផ្តល់​ហិរញ្ញប្បទាន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​៩ ខែមិថុនា ​ដោយមាន​ចូលរួម​ដោយ ឯកឧត្តម​បណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល និង​ឯកឧត្តម Luke Arnold ភារៈធារី នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​។​ ហិរញ្ញប្បទាន​ឥត​សំណង​របស់​របស់​អូស្ត្រាលី​មាន​ទឹកប្រាក់ ១,២ លាន​ដុល្លារ អូស្ត្រាលី ឬ​ស្នើ​នឹង ៩២​ម៉ឺន​ដុល្លារ​អាមេរិក​។ ​ការអនុវត្ត​គម្រោង​មាន​រយៈពេល​ពីរ​ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។

ឯកឧត្តម​បណ្ឌិត ទី នរិន្ទ មានប្រសាសន៍​ឱ្យ​ដឹង ​នៅ​ថ្ងៃទី​១០​នេះ​ថា ​គម្រោង​នេះ​ពិត​ជា​មាន​សារ​សំខាន់ ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅកាន់​គ្រប់​ភូមិ​ទាំងអស់​នៅ​កម្ពុជា​។ គម្រោង​អភិវឌ្ឍ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​នៅ​ភូមិ​ដែល​មិន​ទាន់​មាន​ការ​ផ្គត់ផ្គង់ គឺ​ផ្តោតលើ​ការ​បំពាក់​ផ្ទាំង​សូ​ឡា ដើម្បី​ផលិត​ថាមពល​ប្រើប្រាស់​តាម​ខ្នង​ផ្ទះ​តាម​ទី​ជនបទ​។

គិត​មក​ពេលបច្ចុប្បន្ន ​ការតភ្ជាប់​អគ្គិសនី​ទៅកាន់​ភូមិ​ទូទាំង​ប្រទេស​សម្រេច​បាន​ជាង ៩៧​ភាគរយ​នៃ​ភូមិ​សរុប ប្រមាណ ១៤ ១៦៨​ភូមិ​។ ផ្អែក​តាម​តួលេខ​នេះ កម្ពុជា​នឹង​សម្រេច​បាន​គោលដៅ​ ក្នុង​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​នៅ​ភូមិ​ទាំងអស់​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០២១​នេះ​៕

​អត្ថ​ប​ទ វណ្ណៈ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        126
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm