មន្ត្រីការពារស៊ីវិលរបស់ប្រទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៨ នាក់ហើយ។

ការិយាល័យការពារជនស៊ីវិលបាននិយាយថា មនុស្សពីរនាក់ ដែលបានបាត់ខ្លួននៅក្នុងបំណាក់ដី បន្ទាប់ពីរញ្ជួយដីកាលពីថ្ងៃសុក្រ ដែលបានវាយប្រហារយ៉ាងជ្រៅពីកោះ មីនដានណាវ (Mindanao) ត្រូវបញ្ជាក់ថាបានស្លាប់។

អ្នកស្លាប់ចុងក្រោយ គឺមកពីខេត្ត សារ៉ាងហ្កានី (Sarangani) អ្នកផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងខេត្ត សៅ កូតាបាតូ (South Cotabato) និងខេត្ត ដាវាវ អូស៊ីឌែនថល (Davao Occidental) ខណៈមនុស្ស ១៣នាក់ បានរងរបួសពីការរញ្ជួយ ដែលបានធ្វើឱ្យមនុស្សជាច្រើនមានការភ័យស្លន់ស្លោ និងបានធ្វើឱ្យលំនៅឋានជាង ៥០ខ្នង និងអគារផ្សេងទៀតត្រូវខូចខាត។

ទីភ្នាក់ងារនេះបាននិយាយថា អគ្គិសនីត្រូវបានស្ដារឡើងវិញ ហើយផ្លូវភាគច្រើនឥឡូវនេះអាចធ្វើដំណើរឆ្លងកាត់បានឡើងវិញ។
គ្រោះរញ្ជួយដីកើតឡើងជាញឹកញាប់នៅក្នុងប្រទេសហ្វីលីពីន ដែលស្ថិតនៅតំបន់កងភ្លើងប៉ាស៊ីហ្វិក ដែលទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកពិពណ៌នាថាជា «តំបន់រញ្ជួយដី និងតំបន់សកម្មបំផុតនៃភ្នំភ្លើងនៅក្នុងពិភពលោក»៕