តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ករណីបាញ់ជាង២០០គ្រាប់លើភ្នំគិរីរម្យ

2023/11/20 07:24:01 pm        618

កំពង់ស្ពឺ៖ តុលាការខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ លោក សេង រិទ្ធី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ដែលត្រូវបានគេដឹងថា ជាមេខ្លោង​ក្នុងការបាញ់បោះសេរីជាង ២០០គ្រាប់ នៅលើខ្នងភ្នំគិរីរម្យកន្លងមក។

ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឲ្យចាប់ខ្លួន​ឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ និងបញ្ជាដល់កង​កម្លាំង​សាធារណៈឲ្យស្រាវជ្រាវ​រកចាប់ និងនាំខ្លួនឈ្មោះខាងលើនេះ​ទៅប្រគល់ជូនសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការតាមច្បាប់ ព្រមទាំងបញ្ជាដល់​ប្រធាន​ពន្ធនាគារ ​ឬមណ្ឌលឃុំខ្លួនឲ្យទទួល និង​ឃុំខ្លួនបុគ្គលនេះ និងត្រូវនាំទៅបង្ហាញដល់ចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លីបំផុត។

ឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ ​មានមុខរបរមន្ត្រីនគរបាល ​មានទីកន្លែងកំណើត និង​ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ ២២ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និង​ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត ​ប្រព្រឹត្តនៅចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង៣០នាទីរសៀល រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៦ និង ០០ នាទី ព្រឹក ដែលជាបទល្មើស​ព្រហ្មទណ្ឌមានចែង ​និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រង​អាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ។

ក្នុងសំណុំរឿងនេះ តុលាការខេត្តកំពង់ស្ពឺយល់ឃើញថា ជនត្រូវចោទត្រូវបានចោទប្រកាន់​ចំពោះ​បទល្មើសព្រហ្មទណ្ឌមជ្ឈិម ឬឧក្រិដ្ឋ ដែលច្បាប់អនុញ្ញាតឲ្យផ្តន្ទាទោសដាក់ពន្ធនាគារ។ ជាងនេះទៀត បន្ទាប់ពីបានប្រព្រឹត្តបទល្មើស ជនត្រូវចោទបានរត់គេចខ្លួន និងមិនដឹងជារស់​នៅទីណា ដើម្បីឲ្យកិច្ចស៊ើបសួរអាចប្រព្រឹត្តទៅ​បានពេញ​លេញគប្បីបង្គាប់ឲ្យចាប់ខ្លួន​ជនត្រូវចោទខាងលើ ស្របតាមយោបល់របស់តំណាងអយ្យការ។

ក្នុងសំណុំរឿងនេះដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូង​ខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យ៥នាក់​មាន១-ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ២-ឈ្មោះ ប៊ិន ភារម្យ ៣-ឈ្មោះ ប៊ិន ភាលុច និង ៤-ឈ្មោះ ឈិត លីហៀង ៥-ឈ្មោះ កង តារាវិឆៃ ព្រមទាំងបក្ខពួក ពីបទ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ​ និងគ្រាប់រំសេវ និងបាន​បញ្ចូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធីច្បាប់៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        196
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        252
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm