ឧស្សាហកម្ម​រ៉ែ​មាស ​នឹង​ផ្ដល់​ចំណូល​ចូល​ថវិកា​ជាតិប្រមាណ​៤០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

2021/06/11 08:21:07 pm        233

ភ្នំពេញ ៖ ការដ្ឋាន​អាជីវកម្ម និង​រោងចក្រ​ចម្រាញ់ រ៉ែ​មាស ជា​លក្ខណៈ​ឧស្សាហកម្ម​ដំបូង​គេ​នៅ​កម្ពុជា នឹង​ចាប់​ផ្តើម​ដំណើរការ ​នៅ​ថ្ងៃ​ទៅ​២១​ខែមិថុនា ​ខាងមុខនេះ​។ ឧស្សាហកម្ម​រ៉ែ​មាស​ដំបូង​គេ​នៅ​កម្ពុជា នឹង​ផ្តល់​ចំណូល​ចូល​ថវិកា​ជាតិប្រមាណ​៤០​លាន​ដុល្លារ ​ក្នុង​មួយឆ្នាំ ​ជាមួយ​នឹង​ការបង្កើត​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​។

បន្ទាប់ពី​ចាប់ផ្តើម​ដំណើការ ក្រុមហ៊ុន រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​ Renaissance Minerals (Cambodia) នឹង​ទទួល​បាន​ចំណូល​ដុល​ប្រមាណ​១៨៥​លាន​ដុល្លារ​ក្នុង​ឆ្នាំ​។ ក្នុងចំណោម​ចំណូល​ដុល​នោះ ​ចំណូល​ថវិកាជាតិ​ពី​សួយ​សារ ​និង​សារពើពន្ធ​ផ្សេងៗ ​ជា​មធ្យម​ប្រមាណ​៤០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។

នៅក្នុង​សារលិខិត​ចេញផ្សាយ​កាលពី​ថ្ងៃទី​១០ ខែមិថុនា ​សម្តេច​តេ​ជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់ថា ​ចំណូល​បាន​ពី​វិស័យ​ឧស្សាហកម្ម​និស្សារណកម្ម រ៉ែ​មាស ​នឹង​ក្លាយ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ និង​សម្រាប់​កំណើន​សេដ្ឋកិច្ច​។

សម្តេច​តេ​ជោ បញ្ជាក់ថា​ បន្ថែមថា រាជរដ្ឋាភិបាល នឹង​យកទៅ​ប្រើប្រាស់​ក្នុង​ចរន្ត​ថវិកាជាតិ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង​សង្គម​។​ វិនិយោគ​នៅ​តំបន់​អូ​ខ្វោ​វ ​ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស​ដែល​វិនិយោគ​ដោយ ក្រុមហ៊ុន ​ រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) ​ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Renaissance ចុះបញ្ជី​នៅ​ប្រទេស​អូស្ត្រាលី មាន​សមត្ថភាព​ផលិត​មាស​សុទ្ធ បាន​៣​តោន ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈពេល​៨​ឆ្នាំ​ដំបូង​។ ​ក្រុមហ៊ុន ​រំពឹងថា​ នឹង​អាច​ពង្រីក​លទ្ធភាព​អាជីវកម្ម​បន្ថែមទៀត​ ក្រោយ​រយៈពេល​ដំបូង​នេះ​។

ក្រុមហ៊ុន​ រ៉ឺ​នេស​ង់ មី​នើ​រ៉​ល (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ​Renaissance Minerals (Cambodia) បាន​ចំណាយ​ពេល​រុករក​ធនធានធម្មជាតិ​នេះ ​អស់​រយៈពេល​ប្រមាណ​១៤​ឆ្នាំ​មក​ ។ Renaissance Minerals ជា​ក្រុមហ៊ុន​ទីមួយ ​ដែល​បាន​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​កម្ពុជា ​ជា​លក្ខណៈ​ឧស្សាហកម្ម​តាម​ស្តង់ដារ​អន្តរជាតិ ដោយ​បាន​ផលិត​ចេញ​ ជា​មាស​ដុំ​ពាក់​កណ្តាល​សម្រេច​ដែល​បាន​អត្រា​មាស​៩០​ភាគរយ ។

យោងតាម ​ឯកឧត្តម យស់ មុន្នី​រ៉ាត់ អគ្គនាយក​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល ​ដោយសារ​កម្ពុជា​មិន​រោងចក្រ ​សម្រាប់​បន្សុទ្ធ​មាស ក្រុមហ៊ុន ​Renaissance Minerals ​នឹង​នាំចេញ ​រ៉ែ​មាស​ដែល​ជីក និង​ចម្រាញ់ នឹង​ត្រូវ​យក​ទៅ​បន្សុទ្ធ​នៅ​ក្រៅ​ប្រទេស ​ដូចជា ​ប្រទេស​សឹង្ហ​បុរី និង​ប្រទេស​អូស្ត្រាលី​។

​ឆ្នាំ​២០២០​កន្លងទៅ ​រាជរដ្ឋាភិបាល​កម្ពុជា ​ទទួល​បាន​ចំណូល​ពី​សួយ​សារ​ ឬ​ចំណូល​មិនមែន​សារពើពន្ធ ​ពី​វិស័យ​អាជ្ញា​ប័ណ្ណ​រ៉ែ មាន​ចំនួន ប្រមាណ​២០​លាន​ដុល្លារ ​ប្រហាក់ប្រហែល​នឹង​ចំណូល​ប្រមូលបាន​ កាលពី​ឆ្នាំ​២០១៩៕

​អត្ថ​ប​ទ ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm