នៅថ្ងៃនេះ ​ខេត្តកណ្តាល​ចាប់ផ្តើម​ចាក់​សាំង​ការពារ​កូ​វីដ​-១៩ ​ជូន​អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត

2021/06/11 08:45:06 pm        174

កណ្ដាល​ ៖ បើតាម​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ​បាន​ថ្លែងថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា​នេះ ​ខេត្តកណ្តាល គឺ​បាន​ចាប់ផ្តើម​បើក​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ជូន​ចំពោះ​បណ្តា​អ្នក​ជាប់ឃុំ ​នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​ ដូច​បណ្តា​ពលរដ្ឋ​ទូទៅ​នៅក្នុង​ទឹកដី​នៃ​ខេត្តកណ្តាល​ផងដែរ​។

ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បាន​ថ្លែងថា នៅក្នុង​យុទ្ធនា​ការ​ចាក់​សាំង​ការពារ​កូ​វីដ​-១៩​ ជូន​បណ្តា​ពលរដ្ឋ​ទូទៅ នៅក្នុង​ខេត្ដកណ្តាល ​ដែល​បានចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ គឺ​ខេត្តកណ្តាល​បាន​ទទួល​វ៉ា​ក់​សាំង​ ពី​រាជរដ្ឋាភិបាល​ចំនួន​ជិត​៦០​ម៉ឺន​ដូ​ស​ ក្នុងនោះ​ មាន​មួយចំណែកខេត្ត​ក៏​ទទួលបាន​ពី​ក្រសួងមហាផ្ទៃ ​ដើម្បី​ផ្តល់​ជូន​ខេត្តកណ្តាល ​ចាក់​ជូន​បណ្តា​អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​ដែរ​។

ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បន្តថា សម្រាប់​វ៉ា​ក់​សាំង​ការពារ​កូ​វីដ​-១៩​ ដែល​ត្រូវ​ចាក់​ជូន​បណ្តា​អ្នក​ជាប់ឃុំ​នៅ​ក្នុងពេល​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃទី​១១​ មិថុនា​នេះ ​គឺ​បាន​នឹង​កំពុង​ចាក់​ជូន​ដោយ​ក្រុម​គ្រូពេទ្យ​មកពី​មន្ទីរពេទ្យ​១៦ ឧសភា ​របស់​ក្រសួងមហាផ្ទៃ​។

បើតាម​ការ​អោយដឹងពី​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ បាន​ថ្លែង​ថា​ នៅ​ក្នុង​ចំណោម​វ៉ាក់សាំង ​ដែល​ទើប​មកដល់​កាល​ពីពេល​ថ្មីៗ​នេះ ​គឺ​មាន​វ៉ាក់សាំង​ប្រមាណ​៦០០០​ដូ​ស ​ត្រូវ​បាន​ក្រសួងសុខាភិបាល​បែង​ជូន​ដល់​ក្រសួងមហាផ្ទៃ ​ដើម្បី​ចាក់​ជូន​បណ្តា​អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ផងដែរ​។

បើ​តាម​ប្រភពពី​ក្រុម​ពេទ្យ​នៃ​មន្ទីរពេទ្យ ១៦ ឧសភា របស់​ក្រសួងមហាផ្ទៃ ​បានឲ្យដឹងថា ​នៅ​ថ្ងៃទី​១១ ខែមិថុនា​នេះ ក្រុមគ្រូពេទ្យ ​បាន​បែង​ចែង​ក្រុមគ្រូពេទ្យ​ចំនួន​២​ក្រុម ​៖ ១​ក្រុម​មាន​គ្រូពេទ្យ​ប្រមាណ​ជាង​១០​រូប​បាន​បែងចែក​ទៅ​ចាក់​វ៉ាក់សាំង​ជូន​បណ្តា​អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ហើយ​១​ក្រុម​ទៀត​មាន​គ្រូពេទ្យ​ប្រមាណ​ជាង​១០​នាក់​ទៀត​ ត្រូវ​ទៅ​ចាក់​ជូន​បណ្តា​អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ​ហើយ​នៅ​ពេល​ដែលមាន​វ៉ាក់សាំង​ថ្មី​មកដល់​បន្ថែមទៀត​ ក្រុម​ពេទ្យ​នឹង​បន្តទៅ​ចាក់​ជូន​បណ្តា​អ្នក​ជាប់ឃុំ ​នៅក្នុង​ពន្ធនាគារ​ខេត្តកំពត​ ខេត្តស្វាយរៀង ​ខេត្ត​ត្បូងឃ្មុំ និង​បន្តទៅ​ខេត្ត​នានា​ទៀត​។

ប្រភព​ដដែល​ក៏បាន​ បញ្ជាក់ថា ​មកដល់​ថ្ងៃនេះ​ មាន​អ្នក​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ​គឺ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ​ទាំង​ដូ​ស​ទី​១ ​និង​ដូ​ស​ទី​២ ហើយ​រួចរាល់​។​

​អត្ថបទ ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm