ព្រឹកស្អែកសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបជាមួយបងប្អូនកម្មករនិយោជិតជាង ១៨ ០០០នាក់ នៅខណ្ឌកំបូល

2023/11/20 10:09:07 pm        139

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣ស្អែកនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

រោងចក្រសហគ្រាសទាំង ១៣នេះ ជាប្រភេទរោង ចក្រកាត់ដេរ​សំលៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន២ និងរោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប១ ។

នេះគឺជាលើកទី១០ និងជាជំនួបចុងក្រោយក្នុងឆ្នាំនេះ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមការ​សន្យា​របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ​ដោយក្នុងចំនួនទាំង១០លើក មានបងប្អូនកម្មករ និយោជិតសរុបចំនួន ​១៧២ ៣៥០នាក់​ មកពីក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស និងរោងចក្រសហគ្រាស​ចំនួន ១៨៩ មានដូចជា៖

១/. រោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១២២

២/. រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ចំនួន ១៦

៣/. រោងចក្រដេរស្បែកជើង ចំនួន ១៦

៤/. រោងចក្របោកគក់សម្លៀកបំពាក់ ចំនួន ៦

៥/. រោងចក្រតម្បាញ ចំនួន ៣

៦/. រោងបោះពុម្ពលើសម្លៀកបំពាក់ ចំនួន ៣

៧/. រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ចំនួន ២

៨/. រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ចំនួន ២

៩/. រោងចក្រផលិតកេសកាតុង ចំនួន ២

១០/. រោងចក្រផលិតចំណីសត្វ ចំនួន ២

១១/. ក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ចំនួន ១

១២/. រោងចក្រផលិតផលិតផលតង់ និងសម្ភារបោះជំរំ ចំនួន ១

១៣/. រោងចក្រផលិតស្បែកជើង ចំនួន ១

១៤/. រោងចក្រផលិតគ្រឿងអេឡិចត្រូនិក ចំនួន ១

១៥/. រោងចក្រផលិតឆត្រ ចំនួន ១

១៦/. រោងចក្រខារអំបោះ ចំនួន ១

១៧/. រោងចក្របោះពុម្ភលើក្រណាត់ ចំនួន ១

១៨/. រោងចក្រផលិតគ្រឿងសង្ហារឹម ចំនួន ១

១៩/. រោងចក្រផលិតថ្មម៉ាប ចំនួន ១

២០/. រោងចក្រកែច្នៃស្បែក ចំនួន ១

២១/. រោងចក្រផលិតសម្ភារការិយាល័យ ចំនួន ១

២២/. រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ចំនួន ១

២៣/. រោងចក្រជ្រលក់ក្រណាត់ ចំនួន ១

២៤/. រោងចក្រផលិតអេប៉ុង ចំនួន ១

២៥/. រោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិច ចំនួន ១ ។

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        130
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        112
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm