ហ្វីលីពីន ទាក់ទាញប្រទេសជិតខាងឲ្យបង្កើតក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង

2023/11/20 11:30:47 pm        57

ប្រធានាធិបតីហ្វីលីពីនបាននិយាយនៅថ្ងៃច័ន្ទ (២០ វិច្ឆិកា) នេះថា ប្រទេសហ្វីលីពីន បានងាកទៅរកប្រទេសជិតខាងដូចជាម៉ាឡេស៊ី និងវៀតណាម ដើម្បីពិភាក្សាអំពីក្រមប្រតិបត្តិដាច់ដោយឡែកមួយទាក់ទងនឹងសមុទ្រចិនខាងត្បូង ដោយលើកឡើងពីការវិវត្តន៍មានកម្រិតឆ្ពោះទៅរកកិច្ចព្រមព្រៀងតំបន់ទូលំទូលាយជាមួយចិន។

ទំនាក់ទំនងរវាងហ្វីលីពីន និងចិន កាន់តែតានតឹងឡើងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Ferdinand Marcos Jr ដែលបានត្អូញត្អែរកាន់តែខ្លាំងឡើងអំពីអាកប្បកិរិយា «ឈ្លានពាន» របស់ប្រទេសចិន ខណៈកំពុងធ្វើឱ្យទំនាក់ទំនងរឹងមាំឡើងវិញជាមួយសម្ព័ន្ធមិត្តសន្ធិសញ្ញាតែមួយគត់របស់ប្រទេសហ្វីលីពីន គឺសហរដ្ឋអាមេរិក។

ថ្លែងនៅក្នុងរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក ក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់មួយ លោកប្រធានាធិបតី Marcos បាននិយាយថា កំណើនភាពតានតឹងនៅសមុទ្រចិនខាងត្បូងតម្រូវឱ្យហ្វីលីពីនធ្វើជាដៃគូជាមួយសម្ព័ន្ធមិត្ត និងអ្នកជិតខាង ដើម្បីរក្សាសន្តិភាពនៅក្នុងផ្លូវទឹកដ៏មមាញឹក ដោយស្ថានភាពពេលនេះ «កាន់តែអាក្រក់»។

ស្ថានទូតចិន ម៉ាឡេស៊ី និងវៀតណាម នៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើលទ្ធភាពនៃក្រមប្រតិបត្តិនេះនោះទេ។

ការលើកឡើងរបស់លោក Marcos បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់លោកកាលពីថ្ងៃសុក្រ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ។ មេដឹកនាំទាំងពីររូបបានពិភាក្សាអំពីវិធីកាត់បន្ថយភាពតានតឹងនៅក្នុងដែនទឹកយុទ្ធសាស្ត្រដែលមានជម្លោះ បន្ទាប់ពីមានការប្រឈមមុខគ្នាជាបន្តបន្ទាប់ក្នុងឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        4
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm