តារាសម្ដែងចូលរួមដើរហែក្បួន នៅក្រុងប៉ារីស ដើម្បីឲ្យបញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន

2023/11/20 11:53:35 pm        31

មនុស្សជាច្រើន នៅទីក្រុងប៉ារីស ដែលរួមមានទាំងតារាសម្ដែងលោកស្រី Isabelle Adjani និងលោកស្រី Emmanuelle Beart ក៏ដូចជាតារាចម្រៀង និងឥស្សរជនវប្បធម៌ផ្សេងទៀត បានដើរដង្ហែចេញពីវិទ្យាស្ថានពិភពលោកអារ៉ាប់ឆ្ពោះទៅកាន់សារមន្ទីរសិល្បៈ និងប្រវត្តិសាស្ត្រសាសនានៃជនជាតិជីហ្វ ដែលមានទីតាំងនៅកាត់ទន្លេ Seine (សែន) ដែលការធ្វើបែបនេះ គឺក្នុងគោលបំណងទាមទារឲ្យមានការបញ្ចប់សង្គ្រាមនៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។

ប្រទេសបារាំង ដែលជាកន្លែងរស់នៅដ៏ធំរបស់ប្រជាជនជ្វីហ្វ និងមូស្លីម បានកើតមានការតវ៉ាជាច្រើនសប្តាហ៍ និងភាពតានតឹង ជុំវិញសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ រដ្ឋាភិបាលបារាំងកំពុងជំរុញឲ្យមានបទឈប់បាញ់មួយ ដើម្បីឲ្យជំនួយមនុស្សធម៌បានទៅដល់ជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ហើយក៏កំពុងព្យាយាមចរចាដោះលែងចំណាប់ថ្នូរបារាំង ៨នាក់ ដែលក្រុមហាម៉ាសឃុំខ្លួន។ គួរបញ្ជាក់ដែរថា ពលរដ្ឋបារាំង ៤០នាក់ផ្សេងទៀត ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស នៅភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យ (ទី១៩ ខែវិច្ឆិកា) បាននិយាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងមេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas ហើយបានពិភាក្សាជាមួយមេដឹកនាំនៃប្រទេសកាតា និងអេហ្ស៊ីប កាលពីថ្ងៃសៅរ៍ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងការទូតរបស់លោក។ លោក Macron បានបញ្ជាក់ពីការគាំទ្ររបស់លោក ដែលអ៊ីស្រាអែលប្រើសិទ្ធិការការពារខ្លួន ប៉ុន្តែបានបរិហារថា មាន «ការបាត់បង់ជនស៊ីវិលច្រើនពេក» នៅក្នុងតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        2
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm