WHO និង UNICEF ជំរុញ​ឲ្យ​មានការ​ចិត្ត​ទុកដាក់​ការពារ​កូ​វីដ​-១៩​ដល់​កុមារ ខណៈ​កម្ពុជា​មិន​ទាន់មាន​វ៉ាក់សាំង​សម្រាប់​កុមារ

2021/06/11 09:01:12 pm        112

ភ្នំពេញ ៖ អង្គការ​ធំៗ​ចំនួន​២ របស់​អង្គការសហប្រជាជាតិ រួមមាន​ ៖​ អង្គការ​សុខភាព​ពិភពលោក WHO និង​អង្គការ ​UNICEF ដែល​ធ្វើ​ការងារ​ដើម្បី​កុមារ​ប្រចាំ​នៅ​កម្ពុជា បាន​ជំរុញ​អោយ​គ្រប់​អាណាព្យាបាល​កុមារ​ទាំងអស់​ ត្រូវ​ពង្រឹង​ការពារ​ឆ្លង​មេរោគ​កូ​វីដ-​១៩ ​លើ​កុមារ ខណៈ ដែល​កម្ពុជា មិន​ទាន់មាន​វ៉ាក់សាំង​ចាក់​ការពារ​កូ​វីដ-​១៩​លើ​កុមារ​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ខេត្តកណ្តាល ​នា​ថ្ងៃទី​១០​មិថុនា ម្សិលមិញ​នេះ ​លោកស្រី វេជ្ជបណ្ឌិត Foroogh Foyouzat ​តំណាង​អង្គការ​UNICEF ​ប្រចាំ​នៅ​កម្ពុជា ​បាន​ថ្លែងថា បច្ចុប្បន្ន​មាន​កុមារ​នៅ​កម្ពុជា​មួយចំនួន ​ក៏​មាន​ការឆ្លង​មេរោគ​កូ​វីដ​-១៩ដែរ ជាពិសេស​កុមារ​តូចៗ​ភាគច្រើន គឺ​ងាយ​ប្រឈម​នឹង​ក្នុង​ការ​ឆ្លង​ខ្លាំង ហើយ​កុមារ​ដែល​អាច​ពាក់​ម៉ាស់​បាន គឺ​ត្រូវតែ​ជំរុញ​ឲ្យ​គេ​ពាក់​ម៉ាស់ ជាពិសេស​ពេល​ធ្វើ​ដំណើរ​ និង​នៅ​តំបន់​ដែលមាន​ហានិភ័យ​ខ្លាំង​។

ការ​ថ្លែង​របស់​លោកស្រី បានធ្វើ​ឡើង បន្ទាប់ពី​គេ​មើលឃើញថា ​បច្ចុប្បន្ន មាន​អាណាព្យាបាល​កុមារ​មួយចំនួន ​នៅពេល​យក​កុមារ ឬ​កូនតូចៗ​របស់​ខ្លួន​ចេញ​ដើរ​កម្សាន្ត ឬ​ធ្វើដំណើរ​ទៅតាម​ទីសាធារណៈ​ផ្សេងៗ គឺ​ភាគច្រើន​អាណាព្យាបាល​មានការ​ពាក់​ម៉ាស់​ការពារ​ត្រឹមត្រូវ ​ប៉ុន្តែ​កុមារ​ ឬ​កូនតូចៗ របស់​ខ្លួន​នោះ ​មិនមាន​ពាក់​ម៉ាស់​ការពារ​កូ​វីដ​-១៩​ ជូន​នោះទេ​ ហើយ​បើ​ពាក់​គឺ​ភាគច្រើន​មិនបាន​ត្រឹមត្រូវ​នោះទេ ​ដែល​បញ្ហា​នោះ បង្ក​ការ​ងាយ​ឆ្លង​កូ​វីដ​-១៩​ខ្លាំង​ផងដែរ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​កុមារ​នេះដែរ លោកស្រី លី អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ WHO ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា ​បច្ចុប្បន្ន​មាន​បណ្តា​ប្រទេស​រីកចម្រើន​មួយចំនួន ​គឺ​គេ​មាន​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ សម្រាប់​ចាក់​ជូន​កុមារ​តូច រហូតដល់​កុមារ​ធំ​វ័យ​ក្រោម​១៧​ឆ្នាំ ​ប៉ុន្តែ​កម្ពុជា នៅ​មិន​ទាន់មាន​វ៉ាក់សាំង​សម្រាប់​កុមារ​នោះទេ ​ខណៈដែល​បច្ចុប្បន្ន WHO​ មិនទាន់មាន​ផែនការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​សម្រាប់​កុមារ​នោះទេ​។

ទោះ​យ៉ាង​ក៏ដោយ​តំណាង​អង្គការ​ធំៗ​ទាំងពីរ​របស់​អង្គការសហប្រជាជាតិ​នេះ ​គឺ​បាន​អបអរសាទរ​ចំពោះ​ពលរដ្ឋ​ខ្មែរ ​ដែល​មាន​សំណាង​ជាង​បណ្តា​ប្រទេស​នានា ​ដែល​ទទួល​បាន​ការចាក់​វ៉ា​ក់​សាំង​ការពារ​កូ​វីដ-​១៩ ​ដោយ​មិន​មាន​ការ​គិតថ្លៃ ​ហើយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​គឺ​មាន​ចិត្ត​ចង់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ទាំងអស់គ្នា ​ខណៈ​កាលពី​ដំបូង​ពលរដ្ឋ​ខ្មែរ​មានចិត្ត​មិន​ចង់​ចាក់ ​ដោយសារ គេ​ជឿ​តាម​ពាក្យ​ញុះញង់ ថា​ចាក់​វ៉ាក់សាំង​ប៉ះពាល់​នេះ ​ប៉ះពាល់​នោះ​ទៅតាម​ការ​លើកឡើង​ពាក្យ​មិន​មាន​មូលហេតុ​៕

​អត្ថបទ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        75
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm