ភ្នំពេញ ៖ អគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង នៅជាន់ទី២ ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាកម្លាំងអាជ្ញាធរមូលដ្ឋាននិងរាយការណ៍ដ៏អាជ្ញាធរជំនាញការិយាល័យ បង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញរថយន្តជួយអន្តរាគមន៍ទឹកពន្លត់។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង ០៤និង ១០នាទីល្ងាចថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម មូលដ្ឋានសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុឃើញមានផ្សែងហុយចេញពីផ្ទះកើតហេតុជាន់ទី២ ពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ បានទំនាក់ទំនងទៅនគរបាលជំនាញបង្ការនិងពន្លត់អគ្គីភ័យបានចេញរថយន្តជាច្រើនគ្រឿងដើម្បីជួយអន្តរាគមបាញ់ពន្លត់។
ក្នុងហេតុការណ៍នេះ មានវត្តមាន លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌ ចុះមកជួយសម្រួលចរាចរណ៍ ជៀសវាងបង្កការកក់ស្ទះផងដែរ។
ក្នុងហេតុការណ៍នេះបានបណ្ដាលឱ្យមានការខូចខាតផ្ទះទាំងស្រុង។រថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងចំនួន០៨គ្រឿង ប្រើប្រាស់អស់ទាំង០៨គ្រឿងទើប បាញ់ទឹករលត់ជាស្ថាពរ។
តែសំណាងល្អមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះពលរដ្ឋជិតខាងនោះឡើយ។និងមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រករបួសនោះទេ។ ចំពោះមូលហេតុមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ៕ អត្ថបទ៖ កុម្ភៈ










