ពលរដ្ឋ​៩​ស្រុក ក្នុង​ខេត្តកណ្ដាល​ នឹង​ទទួល​បាន​អាទិភាព​ចាក់​វ៉ាក់សាំង​សម្រាប់​ជំហាន​បន្ទាប់​

2021/06/11 09:24:02 pm        203

កណ្ដាល​ ៖ លោកជំទាវ ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ក្របខណ្ឌ​ទូទាំង​ប្រទេស​ បានឱ្យដឹងថា ​ពលរដ្ឋ​៩​ស្រុក ​ក្នុង​ខេត្តកណ្ដាល ​ដែល​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ ​នឹង​ទទួល​បាន​អាទិភាព​ចាក់​វ៉ាក់សាំង ​សម្រាប់​ជំហាន​បន្ទាប់ពី​រាជធានី​ភ្នំពេញ​។

លោកជំទាវ ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា ស្របតាម​យុទ្ធសាស្ត្រ​ផ្កា​រីក​របស់​ប្រមុខ​រាជរដ្ឋាភិបាល គោលដៅ​ជា​បន្តបន្ទាប់​នៅ​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​នេះ ​គឺ​នឹង​បន្ត​ផ្តល់​ជូន​ពលរដ្ឋ​នៅ​តាម​បណ្តា​ស្រុក​មួយចំនួន ​នៃ​ខេត្តកណ្តាល ​ខេត្ត​ព្រះសីហនុ ខេត្តតាកែវ ​ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ​។

ការ​បញ្ជាក់​របស់​លោក​ជំទាវ ឱ វណ្ណឌី​ន គឺ​នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែមិថុនា​នេះ ​ខណៈពេល​លោកជំទាវ​បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រគល់ជូន​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង ​នៃ​ក្រសួងការពារជាតិ ​តាមរយៈ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង ​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។

នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​បាន​ធ្វើការ​តាំងចិត្ត​ខ្ពស់​ក្នុងនាម​កងកម្លាំង នឹង​គោរព​អនុវត្ត​បទបញ្ជា​ពី​រាជរដ្ឋាភិបាល​ ក៏ដូចជា​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ​ក្នុង​ការ​សហការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ ​ក្នុង​យុទ្ធនាការ​ជា​បន្តបន្ទាប់​ទៀត ។

របាយការណ៍​របស់​អនុគណៈកម្មការ​តាមដាន និង​វាយតម្លៃ នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​ក្របខណ្ឌ​ទូទាំងប្រទេស ​បាន​បង្ហាញថា ​ចាប់តាំងពី​ថ្ងៃទី​១០ ​ខែកុម្ភៈ ឆ្នាំ​២០២១ រហូតមកដល់​ថ្ងៃទី​៧ ​ខែមិថុនា ឆ្នាំ​២០២១ ទាំង​ក្របខណ្ឌ​ក្រសួងសុខាភិបាល ​និង​ក្រសួង​ការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​បាន​ចំនួន​ជាង​២​លាន​៨​សែន​នាក់ ស្មើ​ហ្នឹង​ប្រមាណ​ជាង​២៧​ភាគរយ ​បើ​ធៀប​នឹង​គោលដៅ​១០​លាន​នាក់​៕

​អត្ថបទ​៖ ជៀប សម្បត្តិ ​





អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm