ក្រុមគ្រួសារចំណាប់ថ្នូរអ៊ីស្រាអែលខកចិត្តកាន់តែខ្លាំង ក្រោយជំនួបជាមួយ​ក្រុមគណៈរដ្ឋមន្ត្រីសង្រ្គាម

2023/11/21 04:29:26 pm        133

សមាជិកក្រុមគ្រួសារចំនួនរបស់ចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបាន​ក្រុម​ហាម៉ាស​ចាប់​ពង្រត់​យក​ទៅបាននិយាយថា ពួកគេខកចិត្តកាន់តែខ្លាំង ក្រោយ​ជំនួប​ជាមួយ​គណៈ​រដ្ឋ​មន្ត្រី​សង្រ្គាម​របស់​អ៊ីស្រាអែល​កាល​ពីល្ងាចថ្ងៃអង្គារ។

ខណៈសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សារាលដាលកាន់តែខ្លាំង សាច់ញាតិ​របស់​ចំណាប់​ខ្មាំង​ជាង ២៤០ នាក់ បាន​និង​កំពុង​តស៊ូ​មតិ​ជំនួស​រដ្ឋាភិបាល​អ៊ីស្រាអែល​ដើម្បី​ទទួល​បាន​មនុស្ស​ជាទីស្រលាញ់​របស់ពួកគេមកវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ថ្មីៗនេះ សមាជិកគ្រួសាររាប់ពាន់នាក់បានបញ្ចប់ការដើរក្បួនរយៈពេល៥ថ្ងៃពីទីក្រុង Tel Aviv ទៅ​កាន់​គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងទីក្រុង Jerusalem ជា​កន្លែង​ដែល​លោកបានសន្យាចុងក្រោយ ថាពួកគេ​អាច​ជួប​ជាមួយ​សមាជិក នៃ​គណៈ​រដ្ឋ​មន្ត្រី​សង្គ្រាម​របស់អ៊ីស្រាអែលក្នុងសប្តាហ៍នេះ។

បន្ទាប់​ពីកិច្ចប្រជុំរវាងគណៈរដ្ឋមន្ត្រីសង្គ្រាម និងសមាជិកគ្រួសារមួយចំនួនតូចកាលពីល្ងាចថ្ងៃចន្ទ អ្នក​ចូល​រួមម្នាក់ឈ្មោះអ៊ូឌីហ្គ័រេន(Udi Goren)ដែលបងប្អូនជីដូនមួយរបស់លោកឈ្មោះ Tel Haimi បច្ចុប្បន្នកំពុងត្រូវបានជាប់ឃុំក្នុងដៃក្រុមហាម៉ាសនៅហ្កាហ្សា បាននិយាយថា លោក​សង្ឃឹម​ថា​ រដ្ឋាភិបាលអ៊ីស្រាអែលនឹងផ្តល់អាទិភាពដល់ការវិលត្រឡប់របស់ចំណាប់ខ្មាំង ជា​ចម្បង និង​សំខាន់បំផុត។

យោង​តាម​ទិន្នន័យពីអ៊ីស្រាអែល ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ត្រូវបានក្រុមហាម៉ាសចាប់ខ្លួន អំឡុង​ការ​វាយឆ្មក់ឆ្លងព្រំដែនដ៏សាហាវ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា​ដែល​ជំរុញឱ្យអ៊ីស្រាអែលឈ្លានពានទឹកដីប៉ាឡេស្ទីន បំណងកម្ទេច​ក្រុមហាម៉ាស​។​ មនុស្ស​ប្រហែល​ ១.២០០នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​លុក​របស់​ក្រុម​ហាម៉ាស ដែលជាថ្ងៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររយៈ៧៥ ឆ្នាំរបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        6
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        23
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm