UN៖ ពិភពលោកមើលឃើញការការសម្លាប់រង្គាលមិនអាចប្រៀបធៀបបាន និងមិនធ្លាប់មាន នៅហ្កាហ្សា ចាប់តាំងពីលោកឡើងកាន់តំណែង

2023/11/21 04:36:57 pm        78

ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទថា ពិភព​លោក​បាន​ឃើញ​ចំនួនអ្នកស្លាប់ ដែលមិនអាចប្រៀបធៀបបាន និងមិនធ្លាប់មាន នៅ​ក្នុង​តំបន់​ហ្កាហ្សា ក្នុងរយៈពេលត្រឹមតែជាង ៦សប្តាហ៍នៃសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ដែល​បាន​ផ្ដាច់​ជីវិតកុមាររាប់ពាន់នាក់។

អង្គការសហប្រជាជាតិ បាននិយាយថា នៅពេលបច្ចុប្បន្ននេះ ភាគច្រើន​ នៃ​ប្រជាជន​ហ្កាហ្សា​ចំនួន ២លាន៣សែននាក់ គ្មានផ្ទះសម្បែង។

ឆ្លើយ​តបទៅនឹងសំណួរនៅក្នុងសន្និសីទសារព័ត៌មាន លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Guterres បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលកាន់តំណែងរបស់លោក របាយការណ៍​ស្តីពី​កុមារ​រង​គ្រោះ​ក្នុង​ជម្លោះ បានបង្ហាញពីការពិតដ៏សោកសៅដែល "កុមាររាប់ពាន់នាក់" ត្រូវ​បាន​សម្លាប់​នៅ​ក្នុ​ង​តំបន់ហ្កាហ្សាក្នុងរយៈពេលពីរបីសប្តាហ៍ កន្លងមកនេះ។ 

ក្រុម​អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា ជនស៊ីវិលជាង១៣.០០០ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​តំបន់​ឡោមព័ទ្ធប៉ាឡេស្ទីន ចាប់តាំងពីកងទ័ពអ៊ីស្រាអែល​បាន​បើក​ប្រតិបត្តិការ​យោធា​ដ៏ធំ​លើហ្កាហ្សាកាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីពួកសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស បាន​វាយ​ប្រហារ​អ៊ីស្រាអែលដោយបានសម្លាប់មនុស្ស ១.២០០នាក់ ។

លោក Guterres បាននិយាយ តើនេះជាអ្វី? យើងកំពុងមើលឃើញការសម្លាប់ជនស៊ីវិល ដែល​គ្មាន​អ្វី​ប្រៀបផ្ទឹមបាន និងមិនធ្លាប់មាននៅក្នុងជម្លោះណាមួយ ចាប់តាំង​ពី​លោក​កាន់​តំណែង​ជា​អគ្គ​លេខាធិការមកអង្គការសហប្រជាជាតិជាច្រើនឆ្នាំមកនេះ។

ជាមួយគ្នានេះ សាររបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន កាល​ពី​ថ្ងៃចន្ទ បានហៅស្ថានភាពនៅក្នុងជម្រកនានាថា "មិនអាចរស់បាន" ដោយ​សង្កត់​ធ្ងន់​លើ​កង្វះ​ជម្រើស​សម្រាប់ ពលរដ្ឋហ្កាហ្សា និងគ្មានកន្លែងសុវត្ថិភាពសម្រាប់ជនស៊ីវិល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        125
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        163
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm