កូរ៉េខាងជើង ជូនដំណឹងដល់ជប៉ុន ពីផែនការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួន

2023/11/21 05:18:02 pm        119

កងឆ្មាំល្បាតឆ្មេរជប៉ុនបាននិយាយនៅថ្ងៃអង្គារ (២១ វិច្ឆិកា) ថា ប្រទេសកូរ៉េខាងជើង បាន​ជូន​ដំណឹង​ដល់ប្រទេសជប៉ុនថា ខ្លួនគ្រោងនឹងបាញ់បង្ហោះយានចម្លងផ្កាយរណបនៅចន្លោះថ្ងៃទី ២២ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ក្នុងទិសដៅទៅកាន់សមុទ្រលឿង និងសមុទ្រចិនខាងកើត។

ប្រសិន​បើការបាញ់បង្ហោះនោះត្រូវបានអនុវត្ត វាទំនងជា​ជា​ការ​ប៉ុនប៉ង​លើកទីបី​របស់​រដ្ឋ​ប្រដាប់​អាវុធ​នុយ​ក្លេអ៊ែរ​ក្នុងឆ្នាំនេះ ដើម្បីដាក់ផ្កាយរណបចារកម្មទៅក្នុងគន្លងតារាវិថី។

សេចក្តីជូនដំណឹងនេះបានជំរុញឱ្យមានការថ្កោលទោសភ្លាមៗពីនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលបាននិយាយថា ប្រព័ន្ធការពារជាតិរបស់ប្រទេសលោក រួមទាំងនាវាពិឃាត អេហ្គីស​ (Aegis) និងមីស៊ីលការពារដែនអាកាស PAC-3 បានត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ករណី​មាន​ «ស្ថានភាពមិននឹកស្មានដល់» កើតឡើង។

លោក Kishida បាននិយាយថា ប្រទេសជប៉ុននឹងធ្វើការជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ប្រទេសដទៃទៀត ដើម្បី «ជំរុញឲ្យកាន់តែខ្លាំង» ដល់កូរ៉េខាងជើងកុំឱ្យបន្តការបាញ់បង្ហោះ។ ប្រទេស​កូរ៉េខាងជើង បានព្យាយាមបាញ់បង្ហោះនូវអ្វីដែលខ្លួនហៅថាផ្កាយរណបចារកម្ម ចំនួន​ពីរ​ដង​មក​ហើយកាលពីដើមឆ្នាំនេះ ប៉ុន្តែមិនបានសម្រេច ហើយក្រុមមន្ត្រីកូរ៉េខាងត្បូង បាន​និយាយ​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះថា ប្រទេសផ្ដាច់ខ្លួនមួយនេះ​ហាក់​ដូចជា​នឹង​ព្យាយាម​បាញ់​បង្ហោះ​ម្តង​ទៀត​ក្នុង​ពេលឆាប់ៗនេះ។

ការបាញ់បង្ហោះនេះនឹងជាលើកដំបូងចាប់តាំងពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ចដ៏កម្រនៅក្រៅប្រទេសក្នុងខែកញ្ញា ហើយបាន​ទៅ​ពិនិត្យ​មជ្ឈ​មណ្ឌល​បាញ់​បង្ហោះ​អវកាស​ទំនើបបំផុតរបស់រុស្ស៊ី ជាទីដែលលោកប្រធានាធិបតី វ្លាឌីមៀ ពីទីន បានសន្យាថា​នឹង​ជួយ​ទី​ក្រុង​ព្យុងយ៉ាង សាងសង់ផ្កាយរណប៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm