ឆ្មាំល្បាតឆ្នេរអាមេរិកនិយាយថា ប្រេងមួយលានហ្គាឡុង លេចធ្លាយនៅឈូងសមុទ្រម៉ិកស៊ិក

2023/11/21 06:33:36 pm        131

ឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បាននិយាយថា ខ្លួននៅតែស្វែងរកប្រភពនៃការលេចធ្លាយពីបំពង់បង្ហូរប្រេងក្រោមទឹក ចេញពីឆ្នេរសមុទ្ររដ្ឋ Louisiana ក្នុងឈូងសមុទ្រម៉ិកស៊ិក ដែលវាត្រូវបានគេប៉ាន់ប្រមាណថា បានបញ្ចេញប្រេងឆៅជាងមួយលានហ្គាឡុង។ បំពង់បង្ហូរប្រេងដែលមានប្រវែង ១០៨ គីឡូម៉ែត្រ ត្រូវបានបិទដោយក្រុមហ៊ុន Main Pass Oil Gathering Co (MPOG) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រេងឆៅត្រូវបានគេប្រទះឃើញនៅជុំវិញឆ្នេរសមុទ្រប្រវែង៣១គីឡូម៉ែត្រ នៅតំបន់ដីសណ្តទន្លេ Mississippi។

ក្រុមឆ្មាំល្បាតឆ្នេរ បាននិយាយថាក្រុមស្វែងរកនៅលើអាកាស បានប្រទះឃើញប្រេងដែលអាចមើលឃើញកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ហូរទៅភាគនិរតីចេញពីឆ្នេររដ្ឋ Louisiana ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរកប្រេងនៅតែបន្ត ហើយឧបករណ៍នៅក្រោមទឹក បានវាស់ស្ទង់បំពង់បង្ហូរប្រេងដើម្បីស្វែងរកប្រភពនៃការលេចធ្លាយ។

ខណៈបរិមាណពិតប្រាកដនៃប្រេងដែលបានបញ្ចេញមិនត្រូវបានគេដឹងនោះ ឆ្មាំល្បាតឆ្នេរដឹកនាំការសម្អាតបាននិយាយថា ការគណនាផ្នែកវិស្វកម្មដំបូង បានដាក់បរិមាណនៃការលេចធ្លាយប្រេងនៅចំនួន ១,១ លានហ្គាឡុង ឬ ២៦.១៩០ បារ៉ែល។

ឆ្មាំល្បាតឆ្នេរនិយាយថា រហូតមកដល់ពេលនេះពុំមានរបាយការណ៍អំពីអ្នករងគ្រោះថ្នាក់ ឬផលប៉ះពាល់នៅឆ្នេរសមុទ្រនោះទេ ហើយមូលហេតុនៃការលេចធ្លាយនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ ទីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា ឆ្មាំល្បាតឆ្នេរ បានចាប់ផ្តើមបង្កើតក្រុមឆ្លើយតបជាតិ ដែលរួមមានអង្គភាពសហព័ន្ធចំនួន១៥អង្គភាព ទទួលខុសត្រូវក្នុងការសម្របសម្រួលការឆ្លើយតបចំពោះឧបទ្ទវហេតុការបំពុលដោយកង្វក់ប្រេង។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        57
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        55
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm