ក្រុមអ្នកគាំទ្រតារាចម្រៀងស្រី Taylor Swift បានប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទ ទី២០ខែវិច្ឆិកា នៅកីឡដ្ឋាន នីលតុនសាន់តូស (Nilton Santos) ក្នុងទីក្រុង រីយ៉ូ ឌើ ជេណឺរ៉ូ (Rio de Janeiro) ដើម្បីចូលរួមការប្រគុំតន្ត្រីរបស់កំពូលតារាចម្រៀងអាមេរិករូបនេះ បើទោះបីជាទីក្រុងនេះត្រូវបានរងការវាយប្រហារដោយរលកកម្ដៅខ្លាំងក៏ដោយ។

កាលពីថ្ងៃសៅរ៍ គេបានផ្អាកព្រឹត្តិការណ៍ប្រគុំតន្ត្រីរបស់កំពូលតារាចម្រៀងរូបនេះ ដោយសារតែការបំបែកកំណត់ត្រាក្ដៅបំផុតបន្ទាប់ពីអ្នកគាំទ្រម្នាក់បានស្លាប់ក្នុងស្ថានភាពដ៏ក្ដៅមួយថ្ងៃមុននេះ។
សីតុណ្ហភាពបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ បន្ទាប់ពីកម្ដៅដែលបំបែកកំណត់ត្រារយៈពេលពីរថ្ងៃក្នុងទីក្រុងធំបំផុតទីពីររបស់ប្រេស៊ីល។
នៅយប់ដំបូងនៃកម្មវិធី "The Eras Tour" របស់តារាចម្រៀង Taylor Swift នៅទីក្រុង Rio កាលពីថ្ងៃសុក្រ អ្នកចូលរួមទស្សនា ម្នាក់ ឈ្មោះ Clara Benevides វ័យ ២៣ ឆ្នាំបានធ្លាក់ខ្លួនឈឺ ហើយក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យ។
សោកនាដកម្មនេះបាននាំឱ្យរដ្ឋាភិបាលសហព័ន្ធបញ្ជាឱ្យអ្នករៀបចំព្រឹត្តិការណ៍ T4F SHOW3.SA ធានាឱ្យមានការប្រើប្រាស់ទឹកនៅក្នុងការប្រគុំតន្ត្រីនេះគ្រប់កន្លែងទាំងអស់នៅក្នុងប្រទេសប្រេស៊ីល និងចេញសេចក្តីណែនាំដែលអនុញ្ញាតឱ្យយកដបទឹកចូលទៅក្នុងការប្រគុំតន្ត្រីទាំងអស់ចាប់ពីពេលនេះតទៅ៕

