ពលរដ្ឋ​បង្ហាញ​ក្តី​រីករាយ ក្រោយ​ទទួល​បាន​ថវិកា​ពី​កម្មវិធី​ជំនួយ​សង្គម​ក្រោយ​បញ្ចប់​ការ​បិទ​ខ្ទប់​ពី​រាជរដ្ឋាភិបាល

2021/06/11 09:57:32 pm        339

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជា​គ្រួសារ​ទទួល​ផល​ដែល​បាន​ជាប់​ក្នុង​ការ​សម្ភាសន៍ ​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់ ​នៅថ្ងៃនេះ បាន​ទៅ​បើក​ថវិកា​នៅតាម​ភ្នាក់ងារ វី​ង ដែល​នៅ​ជិត​គេហដ្ឋាន​របស់​ពួកគាត់​។ ​បន្ទាប់ពី​ទទួល​បាន​ថវិកា​រួចរាល់ ពួកគាត់​បង្ហាញ​ភាព​ត្រេកអរ និង​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែង​យកចិត្តទុកដាក់ គិតគូរ​ដល់​ប្រជាពលរដ្ឋ​គ្រប់​កាលទេសៈ​។

កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់ ជា​កម្មវិធី​ជំនួយ​សង្គម​អនុវត្ត​តែមួយ​ដង សម្រាប់​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​ក្នុង​កំឡុងពេល​បិទ​ខ្ទប់ ក្នុង​ទីតាំង​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ ក្រុងព្រះសីហនុ និង​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​ឆ្លង​ជំងឺ​កូ​វីដ​ ដែល​មាន​ជីវភាព​ខ្វះខាត និង​សម្រាប់​គ្រួសារ​ដែល​សមាជិក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ​សម្រាប់​ជំ​ហ៊ាន​ដំបូង​នេះ គឺ​មាន​គ្រួសារ​ទទួល​ផល​សរុប​ចំនួន ៦១៦៧៨ គ្រួសារ ដែល​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ចំណាយ​ថវិកា​ជាង ៤​លាន​ដុល្លារ​អាមេរិក​។

សម្រាប់​គ្រួសារ​ទទួលផល​ នា​ព្រឹក​នេះ បាន​អញ្ជើញ​ទៅតាម​ភ្នាក់ងារ ​វី​ង ដោយ​ភ្ជាប់​ជាមួយ អត្តសញ្ញាណប័ណ្ណ​ និង​លេខ​ទូរស័ព្ទ​ដែល​ផ្ដល់​ជូន​ក្នុងការ​សម្ភាសន៍​ដើម្បី​បើក​សាច់ប្រាក់​ដែល​ជា​ការឧបត្ថម្ភ​រប​ស់​រដ្ឋាភិបាល​។ ក្រោយ​ទទួល​បាន​សាច់ប្រាក់​រួចរាល់​នាពេលនេះ ​ពួកគាត់​ បានបង្ហាញ​ការ​ត្រេកអរ និង​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​តែង​គិតគូរ ជួយ​សម្រួល​ជីវភាព​ដល់​ប្រជាពលរដ្ឋ គ្រប់​កាល​ទេសៈ​។ ពួកគាត់​បញ្ជាក់ថា ​ថវិកា​ទាំងនេះ នឹង​ជួយ​សម្រួល​ភាព​លំបាក​មួយចំនួន ក្រោយពេល​ពួកគាត់​បាត់បង់​ចំណូល​ដោយសារ​ការបិទ​ខ្ទប់​កន្លងមក​។

សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយពេល​បិទ​ខ្ទប់​នេះ រដ្ឋាភិបាល​កម្ពុជា​នៅតែ​អនុញ្ញាត​និង​ទុក​ពេល​វេលា​ឱ្យ គ្រួសារ​មាន​ជីវភាព​លំបាក​កំឡុង​ពេល​បិទ​ខ្ទប់​ដទៃទៀត​ អាចមក​ដាក់ពាក្យ​ទៅ​សង្កាត់​ដើម្បី​ស្នើសុំ​ការ​សម្ភាសន៍​។ រយៈពេល​ដែល​អាច​បន្ត​ដាក់ពាក្យ​ស្នើសុំ​នេះ ​គឺមាន​រយៈពេល​មួយ​សប្ដាហ៍ ចាប់ពី​ថ្ងៃទី ១០ ដល់​ថ្ងៃទី ១៧​ខែមិថុនា​ ខាងមុខ​។

ក្នុងនាម​ជា​អាជ្ញាធរ លោកស្រី សឿង សេរី ជា​ចៅសង្កាត់​ដង្កោ លើកឡើងថា ​មន្ត្រី​សង្កាត់​គឺ​នៅតែ​ទទួល​ការ​ស្នើសុំ​របស់​គ្រួសារ​មាន​ជីវភាព​ខ្វះខាត និងជំរុញ​ឱ្យ​មន្ត្រី​ចុះ​សម្ភាសន៍​ឱ្យបាន​លឿន ​ដើម្បី​ប្រជាពលរដ្ឋ​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​ជំនួយ​សង្គម​នេះ​។

គួរ​បញ្ជាក់ថា សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយ​បញ្ចប់​ការ​បិទ​ខ្ទប់​នេះ គឺ​មាន​ផ្ដោត​លើ​ចំណុច​សំខាន់​ចំនួន ៣ រួមមាន​ថ្លៃ​ស្បៀងអាហារ ថ្លៃ​ទឹកស្អាត និង​ថ្លៃ​អគ្គិសនី ដោយ​គ្រួសារ​ទទួល​ផល អាច​ទទួល​បាន​សាច់ប្រាក់​ខុសគ្នា ទៅតាម​ចំនួន​សមាជិក​នៃ​គ្រួសារ​នីមួយៗ​៕

អត្ថបទ​៖ គឹម​ហុក 



​ 

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        63
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        137
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm