គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅសហភាពអឺរ៉ុប ប្រទេសប៊ែលហ្សិក

2023/11/21 07:53:11 pm        165

ភ្នំពេញ៖ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំ​គណៈប្រតិភូចូលរួម​បំពេញ​ទស្សន​កិច្ច​សិក្សា​ផ្តោត​លើ​យន្ត​ការគ្រប់គ្រងគ្រោះមហន្តរាយអឺរ៉ុប នៅការិយាល័យគណៈកម្មាធិការសហភាពអឺរ៉ុប នៅទី​ក្រុង​ប្រ៊ុច​សែល ប្រទេលប៊ែលហ្សិក។

គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីទទួលបានការយល់ដឹង និងចំណេះ​ដឹង​អំពី​របៀប​ដែល​សហគម​អឺរ៉ុបដោះស្រាយ និងសម្របសម្រួលស្ថានភាពគ្រោះអាសន្ន និងជំរុញការចែក​រំលែក​ចំណេះ​ដឹង និងពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងតំបន់។

ក្នុងដំណើរទស្សនកិច្ចនេះផងដែរ គណៈប្រតិភូនឹងស្វែងយល់​អំពី​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់ (EOC) និងស្វែងយល់អំពីដំណើរការគ្រប់គ្រង និងការសម្របសម្រួលរបស់ខ្លួន។ 

គណៈប្រតិភូ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានចូលរួម​សង្កេត​ពី​របៀប​ដែល​ភាគី​ពាក់ព័ន្ធ​នានាធ្វើការរួមគ្នា ដើម្បីធានាបាននូវការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការ​បែង​ចែក​ធនធាន និងការធ្វើសេចក្តីសម្រេចចិត្តក្នុងអំឡុងពេលមានស្ថានភាពធ្ងន់ធ្ងរ។

ដំណើរទស្សនៈកិច្ចនេះផងដែរ គឺ​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា​ដែល​មាន​តំណាង​មក​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ និងបានការសម្របសម្រួលពីមជ្ឈមណ្ឌល AHA (មជ្ឈមណ្ឌល​សម្រប​សម្រួល​អាស៊ាន​ សម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ)។

នៅថ្ងៃបន្ទាប់ គណៈប្រតិភូនឹងបន្តដំណើរទស្សនកិច្ចសិក្សាក្នុងលំហាត់សាកល្បងនៅទីក្រុង Belgrade ប្រទេសស៊ែប៊ី។ លំហាត់​នេះ​នឹង​ផ្តល់​នូវ​បទ​ពិសោធន៍​ជាក់​ស្តែង​ដែល​អនុញ្ញាត​ឱ្យ​គណៈ​ប្រតិភូ​សង្កេត​ និងស្វែងយល់​ពី​ការ​អនុវត្ត​គំនិត​ នៃ​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៅ​ក្នុង​សេណារីយ៉ូ​ដែលបា​នរៀបចំឡើង។

លំហាត់នេះនឹងផ្តល់ឱកាស ក្នុងការផ្លាស់ប្តូរចំណេះដឹង និងការកសាងសមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ រួមចំណែកដ​ល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​ប្រទេស​សមាជិក​អាស៊ាន​ក្នុង​ការ​ធានា​សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនក្នុងអំឡុងពេលមានវិបត្តិ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm