ព្រឹត្តិការណ៍ «បំណងប្រាថ្នា» រួមចំណែកជំរុញក្តីស្រមៃរបស់សិស្សានុសិស្សឱ្យក្លាយជាការពិត

2023/11/21 08:52:59 pm        121

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១វិច្ឆិកានេះ បានអញ្ជើញ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​សិស្ស​ឆ្នើម​ទូទាំង​ប្រទេស​៖​ ការ​សិក្សា​ដោយ​ការ​បង្កើតវត្ថុគម្រូ «បំណងប្រាថ្នា» វគ្គពាក់កណ្តាលផ្តាច់ មានចំនួនជាង៦០ក្រុម។ ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅអាគារ CKCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បានថ្លែងថា ព្រឹត្តិការណ៍បំណងប្រាថ្នា គឺ​ជា​ការ​ចូលរួមលើកកម្ពស់ការអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (STEM) និងប្រមូល​ផ្តុំ​សិស្សានុសិស្ស​ដែល​មាន​សក្តានុពល​ក្នុងស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដោយផ្សាភ្ជាប់​ជាមួយ​បរិបទ​នៃ​ការ​អប់រំ​ឌីជីថល​។​ ព្រឹត្តិការណ៍​នេះ​ក៏​បាន​រួម​ចំណែក​ជំរុញ​ក្តី​ស្រមៃ​របស់​សិស្សានុ​សិស្ស​ឱ្យ​ក្លាយ​ជា​ការ​ពិត តាមរយៈការផ្តល់គ្រូបង្គោលណែនាំពីគំរូបង្កើតថ្មី និងឧបត្ថម្ភ​ថវិកា​បន្ថែម​ដើម្បីជា​ជំនួយ​ក្នុង​ផលិត​វត្ថុ​គំរូ​ទៅតាមគម្រោង និងបំណងប្រាថ្នារបស់ពួកគេ។ ក្រៅពីនេះ ឯកឧត្តមបណ្ឌិត​បាន​លើក​ទឹក​ចិត្តដល់អាណាព្យាបាលគាំទ្រគំនិតច្នៃប្រឌិតថ្មីៗរបស់កូនៗ ហើយកូនៗក៏​ត្រូវ​ខិតខំ​ប្រឹងប្រែង​ផងដែរ។

សិស្សានុសិស្សបានបង្ហាញក្តីរំភើបរីករាយ និងរំពឹងថា គំរូដែលចង់បង្កើតថ្មីៗនោះ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួងអប់រំយុវជន និងកីឡា។

តាមការគ្រោងទុក ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស៖ការសិក្សាដោយការបង្កើតវត្ថុគម្រូ «បំណងប្រាថ្នា» លើកទី២ ឆ្នាំ២០២៣ នឹងត្រូវបញ្ចប់ក្នុងអំឡុងខែមករា ឆ្នាំ២០២៤។ ក្រោយ​បញ្ចប់​សិស្សានុសិស្ស​ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងទទួលបានវិញ្ញាបនបត្រ​បញ្ជាក់​ការ​ចូលរួម​ដោយ​មាន​មេដាយ ថវិកា និងរង្វាន់មួយចំនួនទៀតជាដើម៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm