ស្អែកនេះផ្លូវជាតិលេខ៥ ព្រែកក្តាម-បាត់ដំបង នឹងសម្ពោធឲ្យប្រើប្រាស់ផ្លូវការ និងបើកការដ្ឋានសាងសង់បន្តពីសិរីសោភ័ណ-ប៉ោយប៉ែត

2023/11/21 09:55:18 pm        608

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២២វិច្ឆិកាស្អែកនេះ គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ កំណាត់ផ្លូវពីព្រែកក្តាម ដល់បាត់ដំបង នឹងប្រារព្ធពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ជាមួយគ្នានោះក៏នឹងប្រារព្ធពិធីបើកការដ្ឋានសាងសង់កំណាត់ចុងក្រោយ ចាប់ពីសិរីសោភ័ណ ដល់ប៉ោយប៉ែតផងដែរ។

​គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ នឹងប្រារព្ធពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នៃកំណាត់ផ្លូវពីព្រែកក្តាម ដល់បាត់ដំបង ជាមួយនឹងពិធីបើកការដ្ឋានសាងសង់កំណាត់ចុងក្រោយ ចាប់ពីសិរីសោភ័ណ ដល់ប៉ោយប៉ែត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៣។

វិសាលភាពនៃគម្រោងធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាម-ប៉ោយប៉ែត រួមមានការពង្រីកកំណាត់ផ្លូវជាតិដែលមានស្រាប់ពី២គន្លង ទៅ៤គន្លង មានទទឹងសរុប២៣ម៉ែត្រ មានប្រវែងសរុប ៣០៤គីឡូម៉ែត្រ ដោយក្រាលជំនួសដោយកៅស៊ូ AC និងមានសួនច្បារកណ្តាល ដោយមានការសាងសង់ផ្លូវវាងក្រុងសរុបចំនួន៥ខ្សែ មានប្រវែងសរុប ៦២គីឡូម៉ែត្រ មាន៤គន្លង មានទទឹង២៣ម៉ែត្រ និងមានសួនច្បារកណ្តាល មានការពង្រីកស្ពានចាស់ និងការសាងសង់ស្ពានថ្មី ដែលស្ថិតក្នុងកំណាត់ផ្លូវជាតិលេខ៥ មានចំនួនសរុប ៨០កន្លែង។

គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥ បានចូលរួមបំពេញជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលរួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ដែលជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូនឲ្យកាន់តែខ្លាំងថែមទៀត។

គម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៥នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដូចជា អាចបង្កើនការនាំចេញនាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។

សូមជម្រាបថា គម្រោងធ្វេីឲ្យប្រសេីរឡេីងផ្លូវជាតិលេខ៥ គឺជាផ្លូវអាស៊ានហាយវេលេខ១ ដែលមានប្រវែងផ្លូវ ៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ការស្ថាបនាផ្លូវជាតិលេខ៥ បានបែងចែកចេញជា ៣កំណាត់ គឺកំណាត់ទី១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ កំណាត់ទី២ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម និងកំណាត់ទី៣ ភាគកណ្តាល ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត ដោយស្ថាបនាជាផ្លូវបេតុងកៅស៊ូ AC មានទំហំទឹកប្រាក់គម្រោងប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



អត្ថបទ ៖ ប្រាក់ វ៉ាន់ដា / រូ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        192
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm