ផ្ទះថ្មីផ្តល់ក្តីសង្ឈឹមយ៉ាងកក់ក្តៅចំពោះអតីតយុទ្ធជននៅខេត្តពោធិ៍សាត់

2021/06/11 10:35:30 pm        242

ពោធិ៍សាត់ ៖ បងប្អូនអតីតយុទ្ធជន និងគ្រួសារបានចូលរស់នៅជាបណ្តើរៗក្នុងលំនៅដ្ឋានថ្មីដោយក្តីពេញចិត្ត ជាមួយនឹងការចាប់ផ្តើមប្រកបមុខរបរដាំដំណាំ ចិញ្ចឹមសត្វ និងបើកលក់ដូរ  


បន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសាងសង់ផ្ទះថ្មីដ៏ស្រស់ស្អាតសមរម្យ លើទឹកដីដ៏ស្រស់បំព្រងថ្មីនៃភូមិរ៉ានីសែនជ័យ ដំណាក់ត្រយឹង ក្នុងឃុំព្រងិល ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ សម្រាប់អតីតយុទ្ធជនចំនួន៦២៨គ្រួសារ នៅពេលនេះបងប្អូនអតីតយុទ្ធជន និងគ្រួសារបានចូលរស់នៅជាបណ្តើរៗហើយនៅក្នុងលំនៅដ្ឋានថ្មីដោយក្តីពេញចិត្ត និងប្រកបដោយភាពកក់ក្តៅ ជាមួយនឹងការចាប់ផ្តើមប្រកបមុខរបរថ្មី ដោយការដាំដុះដំណាំ ចិញ្ចឹមសត្វ និងបើកលក់ដូរផ្សេងៗ។


ជួបសម្ភាសជាមួយ BTV ពួកគាត់បានសម្តែងក្តីរីករាយជាខ្លាំង ពេលបានមករស់នៅទីនេះ ព្រោះអ្វីដែលគាត់បានទទួលពិតជាលើសពីការរំពឹងទុក។ ផ្ទះថ្មីធំសមរម្យ មាមសោភណ្ឌភាពស្អាតហើយរឹងមាំ ព្រមទាំងមានទាំងបន្ទប់ទឹក ចង្រ្កានបាយ អណ្តូងទឹក ភ្លើង នៅលើផ្ទៃដីធំទូលាយ ជាមួយនឹងដំណាំដែលដាំដុះស្រាប់មួយចំនួនផងលើដីដ៏មានជីវជាតិ អាចឱ្យពួកគាត់បង្កបង្កើនផល ចិញ្ចឹមសត្វ និងលក់ដូរបានយ៉ាងងាយស្រួល។

អតីតយុទ្ធជនពិការជើងម្នាក់ដែលមករស់នៅទីនេះនៅក្នុងខែឧសភា បន្ទាប់ពីផ្ទះសាងសង់រួចភ្លាម បានសរសើរយ៉ាងខ្លាំងពីការគិតគូររបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ចំពោះរូបគាត់ ក៏ដូចជាអតីតយុទ្ធជនទូទៅ បើទោះបីជាមានកិច្ចការជាតិធំៗជាច្រើនត្រូវធ្វើក្តី ជាពិសេសនៅក្នុងកាលៈទេសៈដែលកម្ពុជាត្រូវប្រឈមដោះស្រាយបញ្ហាជំងឺកូវីដ ក៏ប៉ុន្តែនៅតែបានយកចិត្តទុកដាក់ជម្រុញលើកិច្ចការនេះ ជាមួយនឹងការឧបត្ថម្ភគាំទ្រនូវការសាងសង់លំនៅដ្ឋានថ្មីដ៏សមរម្យជូនពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

បើទោះបីគម្រោងសាងសង់នេះកំពុងតែដំណើរការក៏ដោយ ប៉ុន្តែដោយសារកត្តាអំណោយផលដល់ការរស់នៅនោះ មកដល់ពេលនេះបងប្អូនអតីតយុទ្ធជនចំនួនប្រមាណ៥០គ្រួសារហើយបានចូលរស់នៅ។ 


សូមបញ្ជាក់ថា ផ្ទះថ្មីទំហំ៥ម៉ែត គុណ៧ម៉ែត រួមទាំងសំយ៉ាបសម្រាប់ចង្រ្កានបាយ និងបន្ទប់ទឹក ចំណាយថវិកាក្នុងការសាងសង់សរុប ៣៦០០ដុល្លា សាងសង់លើផ្ទៃដី ៧០ម៉ែត គុណ១៥០ម៉ែត្រ។ ជាមួយនេះការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ភ្លើង អណ្តូងទឹកស្អាត រួមទាំងការបង្កើតឱ្យមានមណ្ឌលសុខភាព សាលារៀន និងទីផ្សារនៅពេលខាងមុខនេះនឹងបង្កលក្ខណៈកាន់តែល្អប្រសើរសម្រាប់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសាររស់នៅភូមិតំបន់អភិវឌ្ឍថ្មីលើដីសង្គមកិច្ចរបស់ខេត្តនេះ។ ចំណែកការសាងសង់មកដល់ពេលនេះសម្រេចបានចំនួនប្រមាណ៨០ផ្ទះ ហើយដែរ ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        136
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        117
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm