
ជនជាតិអ៊ីស្រាអែលរាប់សិបនាក់បានប្រារព្ធទិវាកុមារ (Children’s Day) ដោយការតវ៉ានៅខាងក្រៅការិយាល័យរបស់មូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) នៅទីក្រុង Tel Aviv កាលពីល្ងាចថ្ងៃចន្ទ (ទី២០ ខែវិច្ឆិកា) ដោយសុំអង្វឲ្យអង្គការមួយនេះជួយចំណាប់ថ្នូរកុមារអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។
ក្រុមអ្នកតវ៉ា បានស្រែកថា «UN សុំធ្វើការងាររបស់អ្នក» ហើយបានកាន់ផ្ទាំងបដា ដែលមានផ្ទៃមុខរបស់ចំណាប់ថ្នូរកុមារ ខណៈដែលសារ និងរូបថតត្រូវបានបញ្ចាំងនៅលើអគារនោះ។ វិចិត្រករសៀវភៅបែបកំប្លែងជនជាតិអ៊ីស្រាអែល និងជាអ្នកតវ៉ា អ្នកនាង Ilana Zeffren បាននិយាយថា នាងមានអារម្មណ៍ថា ពិភពលោក ហើយរដ្ឋាភិបាលអ៊ីស្រាអែលមិនអើពើនឹងសេចក្ដីត្រូវការរបស់ចំណាប់ថ្នូរទាំងនោះ។
សូមបញ្ជាក់ថា គេជឿថា ចំណាប់ថ្នូរ ដែលក្នុងនោះមានប្រហែល ៤០នាក់ ត្រូវបានបញ្ជាក់ថា ជាកុមារនោះ ត្រូវពួកសកម្មប្រយុទ្ធហាម៉ាសនៅក្នុងផ្លូវរូងក្រោមដីដ៏ជ្រៅ នៅក្រោមតំបន់ហ្កាហ្សាស្ទ្រីប ដែលកងទ័ពអ៊ីស្រាអែលបាននិងកំពុងវាយលុកជារៀងរាល់ថ្ងៃ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល និងអារ៉ាប់នាពេលថ្មីៗនេះ បានរាយការណ៍អំពីការចរចារ ដើម្បីទទួលបានការដោះលែងយ៉ាងហោចណាស់ចំណាប់ខ្មាំងមួយចំនួន ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយពីភាគីនៃកិច្ចព្រមព្រៀង ដែលជិតមាននោះទេ៕