ការ​សន្យា​ទឹក​ប្រាក់​ ១១០​លាន​ដុល្លារ​នឹង​ដោះស្រាយ​ការ​ធ្វើ​អន្តោប្រវេសន៍​នៅ​អាមេរិក​កណ្ដាល​

2021/06/11 10:36:38 pm        105

​អាមេរិក​កណ្ដាល៖ បណ្ដា​ប្រទេស​ជាច្រើន និង​អង្គការ​អភិវឌ្ឍន៍​បាន​សន្យា​បង្កើន​កិច្ចប្រឹងប្រែង​ ដើម្បី​ដោះស្រាយ​មូល​ហេតុ​ដែល​ប្រជាជន​រាប់​លាន​នាក់​ ធ្វើ​អន្តោប្រវេសន៍​ពី​ប្រទេស​អាមេរិក​កណ្ដាល​។​

ដោយ​បាន​ជួបជុំគ្នា​នៅ​ក្នុង​រដ្ឋធានី San José ប្រទេស​កូ​ស្តា​រី​កា មេដឹកនាំ​បណ្ដា​ប្រទេស​ជាច្រើន ក្រុម​ធនាគារ​ពហុ​ជាតិ​សាសន និង​អង្គការ​អន្តរជាតិ​និយាយ​ថា ពួកគេ​នឹង​បរិច្ចាគ​ទឹកប្រាក់​ជិត ​១១០​លាន​ដុល្លារ​ទៅ​នឹង​គម្រោង​នេះ​។​ សេចក្ដីថ្លែងការណ៍​បាន​ធ្វើឡើង​ បន្ទាប់ពី​​កិច្ចប្រជុំ​កំពូល​រវាង​ប្រទេស​អេស្ប៉ាញ និង​រដ្ឋ​ជា​សមាជិក​នៃ​ប្រព័ន្ធ​សមាហរណកម្ម​ប្រទេស​អាមេ​រិក​កណ្ដាល​។​ ក្រុម​មន្ត្រី​និយាយ​ថា ​ការ​ធ្វើ​អន្តោប្រវេសន៍បាន​កើតមាន​កាន់តែ​ធ្ងន់ធ្ងរ ​ដោយ​សារតែ​បម្រែបម្រួល​អាកាសធាតុ និង​ការ​ឆ្លង​រាតត្បាត​ជំងឺ​ដែល​កំពុង​ស្ថិត​នៅ​លើ​ភាព​លំបាក​នៃ​សេដ្ឋ​កិច្ច សន្តិសុខ និង​អំពើ​ហិង្សា​។

សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្ដល់​ទឹកប្រាក់​ចំនួន​ ៥៧​លាន​ដុល្លារ​ជា​ជំនួយ​មនុស្សធម៌ សម្រាប់​​ប្រជាជន​ភៀសខ្លួន​នៅ​ក្នុង​តំបន់​ បន្ថែម​លើ​ជំនួយ​ចំនួន​ ៣១០​លាន​ដុល្លារ​ដែល​បាន​ប្រកាស​កាលពី​ពេលមុន ខណៈ​ប្រទេស​អេស្ប៉ាញ​ផ្តល់​ជំនួយ​ជាង​ ៧.៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ចន្លោះ​ឆ្នាំ​២០២១ និង​២០២២ ហើយ​សហភាព​អឺរ៉ុប​នឹង​បរិច្ចាគ​ចំនួន​ ១៨.៥​លាន​អឺរ៉ូ​។ ប្រទេស​ជា​សមាជិក​នៃ​យន្តការ​នេះ​មាន​ប្រទេស​បេ​លី​ស កូ​ស្តា​រី​កា អែល​សាវ៉ា​ឌ័​រ កា​តេ​ម៉ា​ឡា ហុង​ឌូ​រ៉ា​ស់ ម៉ិច​ស៊ី​ក និង​ប៉ា​ណា​ម៉ា​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        109
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        147
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm