រាជរដ្ឋាភិបាលលើកទឹកចិត្តសហគ្រិនអ្នកផលិត ចាប់យកស្តង់ដារ សម្រាប់បម្រើខ្សែច្រវ៉ាក់ផលិតកម្ម

2023/11/21 11:59:16 pm        123

ភ្នំពេញ ៖ រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យសហគ្រិន លើវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មទាំងអស់ ចាប់យក ស្តង់ដារ គុណភាព ផលិតភាព និងអនុលោមភាព និងការប្រើប្រាស់បច្ចេកវិទ្យាបច្ចេកទេសថ្មីៗ និងនវានុវត្តន៍ ក្នុងម៉ូដែលអាជីវកម្ម និងខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន។ 

​ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីការយល់ដឹងពីការប្រើប្រាស់សញ្ញានានា ក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា តាមការវាយតម្លៃ, ការយល់ដឹង និងការខិតខំប្រឹងប្រែងរបស់សហគ្រាសនៅក្នុងផ្នែកការប្រើប្រាស់ សញ្ញានានា នៅមានកម្រិតទាប ហើយភាគរយនៃអនុលោមភាពក៏មានតិច។ ពាក់ព័ន្ធខ្សែផលិតកម្ម, កម្ពុជាមានរោងចក្រ សហគ្រាស និង សិប្បកម្ម ដែលអាចផលិតមុខទំនិញជាច្រើនមុខ ប៉ុន្តែចំនួនអ្នកមានស្តង់ដារ និងលំដាប់គុណភាពដែលអាចនាំចេញ និងប្រកួតលើ ទីផ្សារមានចំនួនតិចតួចនៅឡើយ។ 

ជុំវិញបញ្ហានេះ ចំពោះប្រទេសជាដៃគូប្រកួតប្រជែងរបស់យើង បានដើរទៅមុខឆ្ងាយ និងលឿនជាងយើងរួចហើយលើផ្នែក នេះ ហើយផលិតផលរបស់គេដែលកំពុងបម្រើលុកលុយ និងដណ្តើមទីផ្សារយើង, ដោយហេតុថា ផលិតកររបស់គេមានការយល់ដឹង ខ្ពស់ អំពីលក្ខខណ្ឌតម្រូវអស់ទាំងនេះ និងបានកំពុងតែបោះជំហាន និងតម្លើងកម្រិតនៃអនុលោមភាព ឈានទៅលើកកម្ពស់គុណ ភាព និងស្តង់ដារ ដែលអ្នកប្រើប្រាស់ទាមទារកាន់តែខ្ពស់ទៅៗ។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងបន្ថែមថា វិស័យកម្មន្តសាល សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបានចាត់ទុកថា ជាកម្លាំង ចលករជំរុញដល់កំណើនសេដ្ឋកិច្ច សម្រាប់បណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ និងកំពុងអភិវឌ្ឍ។ រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា បានចាត់ទុកវិស័យកម្មន្តសាល សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដែលបានរួមចំណែក យ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជាក់ស្តែងវិស័យនេះបានដើរតួនាទីយ៉ាងសំខាន់ នៃការបង្កើតការងារ ប្រាក់ចំណូល សម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប ប្រជាជនងាយរងគ្រោះ ព្រមទាំងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។ 

ក្នុងន័យនេះ, ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ស្តាប់រាល់បទបង្ហាញរបស់វាគ្មិន ដើម្បីទទួលបានពុទ្ធិគ្រប់គ្រាន់ និងច្បាស់លាស់សម្រាប់យកទៅអនុវត្តបន្ត។ និងផ្សព្វផ្សាយបន្តដល់សមាជិករៀងៗខ្លួន ទាំងនៅ រាជធានី និងតាមបណ្តាខេត្តនានា ដើម្បីពួកគាត់មានលទ្ធភាពស្វែងយល់កាន់តែល្អប្រសើរថែមទៀត ពីសារៈប្រយោជន៍នៃការប្រើ ប្រាស់សញ្ញានានា លើវិស័យកម្មន្តសាល SME នៅកម្ពុជា។ ក្រៅពីនេះសូមបណ្តាសហព័ន្ធ និងសមាគមទាំងអស់ ដែលបានកំពុង ធ្វើការងារលើវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បន្តធ្វើការរួមគ្នាចងក្រងគ្នា ចែករំលែក បទពិសោធន៍ រវាងគ្នា និងចៀសវាងការប្រកួតប្រជែងសម្លាប់គ្នាឯង ដោយត្រូវបង្កើនសមត្ថភាព ផលិតភាព គុណភាព និងបរិមាណ ផលិតផលដែល មានស្តង់ដារ ដើម្បីធ្វើការនាំចេញនិងប្រកួតប្រជែង ជាមួយផលិតផលបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        75
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm