រ៉ុក្កែតត្រូវបានបាញ់ស្កាត់នៅទីក្រុងតែល អាវីវ ខណៈការវាយប្រហារនៅបន្តក្នុងតំបន់ហ្គាហ្សាស្រ្ទីប

2023/11/22 01:09:40 am        115

ស៊ីរ៉ែនបានរោទិ៍នៅទូទាំងទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែល នាំឲ្យប្រជាពលរដ្ឋរត់រកជម្រកការពារគ្រាប់កាលពីយប់ថ្ងៃចន្ទ ខណៈដែលប្រព័ន្ធការពារប្រទេសមួយនេះ បាញ់ស្កាត់បានរ៉ុក្កែតជាច្រើនគ្រាប់ ។

ស្របពេលនោះដែរ នៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប មាននូវការផ្ទុះគ្រាប់ជាច្រើនលើតំបន់បិទច្រកមួយនេះ ហើយសំណុំផ្សែងដ៏ធំបានកើតមានពេលព្រះអាទិត្យលិច ខណៈអ៊ីស្រាអែល បន្តការវាយប្រហាររបស់ខ្លួនលើគោលដៅរបស់ក្រុមឧទ្ទាមហាម៉ាស់ ។

យោធាអ៊ីស្រាអែល និយាយថា កងកម្លាំងអ៊ីស្រាអែល រឹបអូសបានតំបន់ជាច្រើននៅភាគខាងជើង ភាគពាយព្យ និងភាគខាងកើតទីក្រុងហ្គាហ្សា ប៉ុន្តែក្រុមហាម៉ាស់ និងសាក្សី និយាយថា ក្រុមជីវពលធ្វើសង្រ្គាមបែបទ័ពព្រៃនៅកន្លែងលាក់ខ្លួនរបស់ពួកគេនៅតំបន់ភាគខាងជើង ដែលរួមទាំងនៅតំបន់ខ្លះនៃទីក្រុងហ្គាហ្សា និងជំរំជនភៀសខ្លួន Jabalia និង Beach ។

យោងតាមសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយកសារព័ត៌មានរដ្ឋាភិបាលគ្របគ្រងដោយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនយ៉ាងហោច ១៣.៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ។ 

ដោយឡែក មនុស្សប្រហែល ១.២០០នាក់ ដែលភាគច្រើនគឺជាជនស៊ីវិល ត្រូវបានសម្លាប់ អំឡុងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់លើតំបន់ភាគខាងត្បូងអ៊ីស្រាអែល នៅថ្ងៃស្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរយៈពេល ៧៥ឆ្នាំរបស់អ៊ីស្រាអែល ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm