បុគ្គលិករបស់ OpenAI គំរាមចាកចេញក្នុងចំនួនដ៏ច្រើន ដើម្បីទៅចូលរួមជាមួយអតីតនាយកប្រតិបត្តិ នៅក្រុមហ៊ុន Microsoft

2023/11/22 01:20:16 am        114

បុគ្គលិករាប់រយនាក់របស់ក្រុមហ៊ុន OpenAI កាលពីថ្ងៃចន្ទ (ទី២០ ខែវិច្ឆិកា) បានគំរាមលាឈប់ពីក្រុមហ៊ុនបញ្ញាសិប្បនិម្មិត (AI) ឈានមុខគេមួយនេះ ហើយទៅចូលរួមជាមួយក្រុមហ៊ុន Microsoft ដោយក្រុមហ៊ុនមានវិបត្តិកាន់តែធ្ងន់ធ្ងរ ក្រោយបញ្ចប់តំណែងនាយកប្រតិបត្តិ លោក Sam Altman។

ព្រឹត្តិការណ៍ ដែលកើតឡើងជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស បានឃើញថា លោក Altman ដែលត្រូវបានដកចេញពីតួនាទីដោយក្រុមប្រឹក្សារបស់ក្រុមហ៊ុនចាស់ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ឥឡូវនេះ ត្រូវបានជួលឲ្យបំពេញការងារដោយក្រុមហ៊ុន Microsoft ជាកន្លែងដែលលោកនឹងដឹកនាំក្នុងការអភិវឌ្ឍក្រុមស្រាវជ្រាវ AI កម្រិតខ្ពស់ថ្មី។

បន្ទាប់ពីមានការបញ្ចប់តំណែងនាយកប្រតិបត្តិនោះ នៅក្នុងលិខិតមួយដែលត្រូវបានចេញផ្សាយដោយបណ្ដាញសារព័ត៌មាន ភាគច្រើននៃបុគ្គលិក ដែលមានចំនួន ៧៧០នាក់របស់ក្រុមហ៊ុន OpenAI បានលើកឡើងថា ពួកគេនឹងដើរតាមគន្លងរបស់លោក Altman ប្រសិនបើក្រុមប្រឹក្សាភិបាលដែលទទួលខុសត្រូវចំពោះការចាកចេញរបស់អតីតនាយកប្រតិបត្តិ មិនលាលែងពីតួនាទីទេនោះ។

ក្នុងចំណោមអ្នកចុះហត្ថលេខាឲ្យមានការបញ្ចប់តំណែងនោះ មានលោក Ilya Sutskever ដែលជាប្រធានអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន និងជាសមាជិកនៃក្រុមប្រឹក្សាទាំង ៤នាក់ ដែលបានបង្ខំឲ្យលោក Altman ចាកចេញ។ តាមរយៈការការបង្ហោះនៅលើបណ្ដាញសង្គម X (ពីមុន Twitter) លោក Sutskever បានប្រាប់ថា៖ «ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការមានចំណែករបស់ខ្ញុំ នៅក្នុងសកម្មភាពរបស់ក្រុមប្រឹក្សា។ ខ្ញុំមិនដែលមានចេតនាបំផ្លាញក្រុមហ៊ុន OpenAI នោះទេ»។

អ្នកហត្ថលេខីម្នាក់ទៀត គឺនាយកប្រតិបត្តិជាន់ខ្ពស់ លោកស្រី Mira Murati ដែលត្រូវបានតែងតាំងជំនួសលោក Altman ជានាយកប្រតិបត្តិ នៅពេលដែលរូបលោកត្រូវបានដកចេញកាលពីថ្ងៃសុក្រ ប៉ុន្តែលោកស្រីបានបោះចោលតំណែងនេះ កាលពីចុងសប្តាហ៍។

ពាក់ព័ន្ធនឹងលិខិតគំរាមចាកចេញ បុគ្គលិកជាច្រើនបានបង្ហោះនៅលើបណ្ដាញសង្គម កាលពីថ្ងៃចន្ទថា បុគ្គលិករបស់ក្រុមហ៊ុន OpenAI រហូតដល់ ៩០ភាគរយ បានចុះហត្ថលេខាក្នុងលិខិតនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        30
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        65
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm