ក្រសួងការបរទេស​ថា វិស័យ​ឯកជន​មាន​តួនាទី​សំខាន់​ ដើម្បី​សម្រួល​ការងារ​ការទូត​សេដ្ឋកិច្ច​

2021/06/11 04:58:37 pm        336

ភ្នំពេញ៖ ឯកឧត្តម ញែ​ម ខេមរា រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​ថា វិស័យ​ឯកជន​មាន​តួនាទី​សំខាន់ ក្នុង​ការ​សម្របសម្រួល​ការងារ​ការទូត​សេដ្ឋកិច្ច រវាង​ស្ថាប័ន​ជាតិ និង​វិស័យ​ឯកជន​។​

​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១​នេះ ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី «​ការអនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣» តាម​ប្រព័ន្ធ​វីដេអូ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស​ទាំងអស់ សភា​ពាណិជ្ជកម្ម​កម្ពុជា និង​វិស័យ​ឯកជន​។

កិច្ចប្រជុំ​​នេះ គឺជា​កិច្ចប្រជុំ​លើក​ទី​២ ដែល​កិច្ចប្រជុំ​លើក​ទី​១ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៩ ខែ​មិថុនា ឆ្នាំ​២០២១ និង​បាន​អញ្ជើញ​បើក​ដោយ ឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួងការបរទេស​។

កិច្ចប្រជុំ​នេះ ​មាន​គោលបំណង​សំខាន់ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​រដ្ឋ និង​វិស័យ​ឯកជន ជាពិសេស ដើម្បី​ជំរុញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ស្ថាន​តំណាង​កម្ពុជា​នៅ​បរទេស និង​វិស័យ​ឯកជន​នៅ​កម្ពុជា សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​។

​ថ្លែង​ក្នុង​ពិធី​បើក​ឯកឧត្តម បណ្ឌិត ញឹម ខេមរា បាន​គូសបញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​របស់​វិស័យ​ឯកជន ដែល​មិនអាច​កាត់ផ្តាច់​បាន​នៅក្នុង​ការអនុវត្ត​ការងារ​ការទូត​សេដ្ឋកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​។

ឯកឧត្ដម ក៏បាន​សង្កត់ធ្ងន់​អំពី​តួនាទី​របស់​ក្រសួង​កប​ទ​.​ស​អ ក្នុង​ការ​សម្របសម្រួល​ការងារ​ការទូត​សេដ្ឋកិច្ច ជាមួយ​ក្រសួង​-​ស្ថាប័ន​ជាតិ និង​វិស័យ​ឯកជន ក្នុងន័យ​ធ្វើឱ្យ​គ្រប់​តួអង្គ​កាន់តែ​យល់​ពីគ្នា និង​សហការគ្នា​កាន់តែ​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាព​។

«​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣» (Economic Diplomacy Strategy 2021-2023) ត្រូវបាន​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០២១ សំដៅ​រួមចំណែក​ឱ្យសម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០ តាមរយៈ​ការជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ ការទាក់ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ការ​លើក​កម្ពស់​វិស័យ ទេសចរណ៍ និង​ការជំរុញ​ការផ្លាស់ប្តូរ​វប្បធម៌ និង​កីឡា​៕ ​អត្ថបទ​៖ សេក ឧ​ត្ត​ម​​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm