កម្មវិធីបណ្តុះបណ្តាលជំនាញ ជំរុញឲ្យផលិតផលក្នុងរោងចក្រកាន់តែផលិតលឿនជាងមុន

2023/11/22 01:41:27 am        154

ភ្នំពេញ ៖ លោកតំណាងឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ តូយ៉ូគិ បានចាត់ទុកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ របស់រាជរដ្ឋាភិបាលអាណិត្តទី៧នេះ នឹងជំរុញឲ្យផលិតផលក្នុងរោងចក្រកាន់តែល្អប្រសើរជាងមុន ទាំងការផលិតភាពការងារ និងគុណភាពទំនិញជាដើម។

​នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី លោក ម៉ៅ វណ្ណៈ ប្រធានផ្នែកធនធានមនុស្ស នៃរោងចក្រកាត់ដេរសម្លៀកបំពាក់ តូយ៉ូគិ អឹភែរឹល (ខេមបូឌា) ឯ.ក បានរៀបរាប់ថា នៅពេលដែលរោងចក្របើកដំណើរការដំបូងក្នុងឆ្នាំ២០១៥ ការដាក់ស្នើសុំចូលបំពេញការងាររបស់កម្មករនិយោជិត និងបុគ្គលិកតាមផ្នែកជំនាញនីមួយៗ បានកត់សម្គាល់ឃើញថា អ្នកមានជំនាញ៥០% និងអត់ជំនាញ៥០% ដែលធ្វើឲ្យប៉ះពាល់ច្រើនដែរមកកាន់រោងចក្រ ដូចជាចំណាយពេលវេលា និងប្រាក់កាក់ដើម្បីបញ្ជូនកម្មករនិយោជិតទៅរៀនសូត្របន្ថែម ដើម្បីឲ្យយល់ដឹងពីការងារ និងបំពេញចន្លោះដែលខ្វះខាត។

លោកបានបន្តថា ទាក់ទិននិងគោលនយោបាយថ្មីដែលដាក់ចេញដោយរាជរដ្ឋាភិបាលអាណិត្តទី៧ នៃរដ្ឋសភាព ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជន ១,៥លាននាក់នេះ នឹងបង្កើនកម្លាំងជំនាញក្នុងស្រុកកាន់តែមានច្រើនជាងមុន ពីព្រោះអាចឆ្លើយតបទៅនឹងតម្រូវការពីអ្នកវិនិយោគ ក៏ដូចជាអ្នកបញ្ជាទិញ ឲ្យងាកមកស្គាល់កម្ពុជាឲ្យបានច្រើនថែមទៀត។ លោកសង្ឃឹមទៀតថា តាមរយៈកម្មវិធីនេះ នឹងអាចទាក់ទាញការបញ្ជាទិញកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់កម្មករ កម្មការនី។

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុងកម្មវិធីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺន ៨ពាន់នាក់ នៅនៅខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលជំនាញនេះ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុមគោលដៅឲ្យចេះស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្តល់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង ៧០ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថាកំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសាររបស់ពួកគាត់។ ឯកឧត្តម បានបញ្ជាក់ថា សិស្សដែលបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែផងដែរ។

សូមរំលឹកថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាយន្តការមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋក្រីក្រ និងងាយរហានិភ័យ ដើម្បីប្រែក្លាយពីកម្លាំងពលកម្មអតិពលកម្មក្នុងទីផ្សារទៅជាកម្លាំងពលកម្មដែលមានជំនាញជាក់ដើម្បីបង្កើនផលិតភាពក្នុងសង្វាក់ផលិតកម្មរបស់រោងចក្រសហគ្រាស ក៏ដូចជាការត្រៀមកម្លាំងពលកម្មទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែម៕

អត្ថបទដោយ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        203
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        183
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm