អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១១ ឆ្នាំ២០២៣

2023/11/22 01:48:58 am        87

ភ្នំពេញ ៖ អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១១ ឆ្នាំ២០២៣ តាមប្រព័ន្ធ ZOOM និងដោយផ្ទាល់នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងគោលបំណងរួមគ្នាដើម្បីកម្ពុជាគ្មានអេដស៍។

​ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ទទួលបន្ទុកដឹកនាំអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១១ ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា អញ្ជើញមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការដៃគូពាក់ព័ន្ធដែលធ្វើការងារអេដស៍ទាំងអស់។ ទន្ទឹមនឹងនោះរបៀបវារៈនៃកិច្ចប្រជុំនេះមាន៖ មតិស្វាគមន៍ និងគោលបំណងនៃកិច្ចប្រជុំដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិន ដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស។ បទបង្ហាញស្តីពី “របាយកាណ៍វឌ្ឍនភាពឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០២៣” បង្ហាញដោយឯកឧត្តមវេជ្ជបណ្ឌិត ឈា សិទ្ធិ អគ្គលេខាធិការង នៃអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងែអេដស៍។ បទបង្ហាញស្តីពី“សេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ទូលំទូលាយ និងជាពហុវិស័យលើកទី៦”បង្ហាញដោយ លោកវេជ្ជបណ្ឌិត ទា ផូលី និងសេចក្តីព្រាងស្តីពីគោលការណ៍ណែនាំស្តីពីយន្តការរាយការណ៍ និងឆ្លើយតបនឹងការមាក់ងាយ និងការរើសអើង បង្ហាញជូនដោយលោក អ៊ឹង ប៉ូលីន ទីប្រឹក្សាជាន់ខ្ពស់របស់ UNAIDS។

សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនប្រាំពីរ នៅលើពិភពលោកដែលសម្រេចបាននូវគោលដៅ ៩០-៩០-៩០ ក្នុងឆ្នាំ២០១៧។ ជាមួយនឹងសមិទ្ធិផល ៨៦-៩៩-៩៨ យើងបានបំពេញការងារបានល្អលើគោលដៅទី២ និងទី៣ នៃគោលដៅ៩៥ ក្នុងឆ្នាំ២០២២ ប៉ុន្តែយើងត្រូវបិទគម្លាតនៅក្នុងគោលដៅ៩៥ ដំបូង។ សេវាកម្ម PrEP បានកើនឡើងពីឆ្នាំ២០១៩ និង២០២៣ ហើយគ្របដណ្តប់អ្នកប្រើប្រាស់ច្រើនជាង១០០០០នាក់ក្នុងឆ្នាំ២០២៣។ ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២ ករណីឆ្លងថ្មីនៃមេរោគអេដស៍បានធ្លាក់ចុះ៣៣% និងខេត្តចំនួន៣ និងរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងកម្មវិធីទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍( Fast Track Cities Initiative)៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm