អ្នកសារព័ត៌មាន ២នាក់ និងមនុស្សម្នាក់ទៀត បានស្លាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅជិតព្រំដែនលីបង់-អ៊ីស្រាអែល

2023/11/22 07:00:50 am        199

ទីភ្នាក់ងារសារព័ត៌មានរដ្ឋលីបង់ បានរាយការណ៍ថា អ្នកសារព័ត៌មាន ២នាក់ ដែលធ្វើការឲ្យប៉ុស្តិ៍ទូរទស្សន៍ ដែលមានមូលដ្ឋាននៅលីបង់ និងមនុស្សម្នាក់ផ្សេងទៀត ត្រូវបានសម្លាប់ដោយការវាយប្រហារដោយគ្រាប់រ៉ុក្កែត នៅជិតព្រំដែននៃប្រទេសលីបង់ជាមួយប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី២១ ខែវិច្ឆិកា) នេះ។

ទីភ្នាក់ងារនេះបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅជិតទីក្រុង Tir Harfa ចម្ងាយប្រហែល ១ម៉ាយល៍ (១,៦០៩គីឡូម៉ែត្រ) ពីព្រំដែនអ៊ីស្រាអែល។ ទូរទស្សន៍ Al Mayadeen របស់លីបង់ ដែលអ្នកសារព័ត៌មានទាំង ២នាក់ ធ្វើការឲ្យ មុនពេលត្រូវបានសម្លាប់នោះ បានប្រាប់ថា អ៊ីស្រាអែលបានធ្វើការវាយប្រហារ និងបានកំណត់គោលដៅលើអ្នកកាសែតដោយចេតនា។ ពាក់ព័ន្ធនឹងការលើកឡើងនេះ យោធាអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ ដែលគាំទ្រដោយអ៊ីរ៉ង់ បានផ្ទុះឡើងបន្ទាប់ពីក្រុមហាម៉ាសប៉ាឡេស្ទីន បានបើកការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ហើយអំពើហិង្សាតាមព្រំដែន បានកើនឡើងជាលំដាប់ ដែលធ្វើឲ្យលោកខាងលិចមានការភ័យខ្លាចកាន់តែខ្លាំងឡើងៗថា សង្រ្គាមរីករាលកាន់តែធំនៅមជ្ឈិមបូព៌ា ដែលអាចទាញទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឲ្យពាក់ព័ន្ធ។

នេះចាត់ទុកថា ជាអំពើហិង្សាដ៏អាក្រក់បំផុតនៅតាមព្រំដែន ចាប់តាំងពីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានមានសង្គ្រាមជាមួយគ្នាក្នុងឆ្នាំ២០០៦ ហើយមកទល់ពេលនេះ ការប្រយុទ្ធគ្នានេះ បានសម្លាប់យុទ្ធជនហេសបូឡាហ៍ជាង ៧០នាក់ ជនស៊ីវិលលីបង់ ១៣នាក់ ទាហានអ៊ីស្រាអែល ៧នាក់ និងជនស៊ីវិលអ៊ីស្រាអែល ៣នាក់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm