រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu និយាយនៅថ្ងៃអង្គារនេះថា អ៊ុយក្រែនពុំបានជោគជ័យនោះឡើយសម្រាប់ប្រតិបត្តិការជើងគោករបស់ពួកគេនៅតំបន់ Kherson ។
ក្រសួងការពារជាតិរុស្ស៊ី និយាយនៅព្រឹកថ្ងៃអង្គារនេះថា កងម៉ារីន កងទ័ពអាកាស និងកងកម្លាំងកាំភ្លើងធំរុស្ស៊ី បានវាយកម្ទេចការព្យាយាមដណ្តើមច្រាំងខាងកើតនៃទន្លេ Dnipro របស់ទាហានអ៊ុយក្រែន ហើយនិងកោះលើមាត់ទន្លេនៅតំបន់ភាគខាងត្បូងអ៊ុយក្រែន ។
លោក Shoigu និយាយថា ការចាប់ក្រុមរបស់ទាហានរុស្ស៊ី បន្តការពារបានដោយជោគជ័យនៅតាមទីតាំងឈរជើងលើខ្សែត្រៀមមុខទាំងអស់ ។ សត្រូវបន្តព្យាយាមវាយប្រហារ ប៉ុន្តែការព្យាយាមទាំងអស់របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ពុំបានជោគជ័យនោះឡើយនៅតំបន់ Kherson ។
គួរឲ្យដឹងថា តំបន់ Kherson ស្ថិតនៅក្នុងចំណោមតំបន់ចំនួន ៤ដែលរុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួន ក្រោយពួកគេបញ្ជូនទាហានរាប់ម៉ឺននាក់ចូលក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ៕