មនុស្ស ៥០នាក់ស្លាប់ និងជិត ៧០ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ក្នុងគ្រោះទឹកជំនន់នៅសូម៉ាលី

2023/11/22 04:25:58 pm        145

យោងតាមមន្ត្រីរដ្ឋាភិបាល ចំនួន​អ្នកស្លាប់​ពី​ទឹក​ជំនន់​ដ៏​គំហុក​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ប្រទេស​សូម៉ាលី បានកើនឡើងដល់៥០នាក់ ខណៈមនុស្សជិត៧០ម៉ឺននាក់ ត្រូវបានភៀស​ខ្លួន​ចេញ​ពី​លំនៅឋាន ។

មន្ត្រីខាងលើនិយាយថា ខណៈភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមកាលពីថ្ងៃអង្គារ គេរំពឹង​ថា​ស្ថានភាព​លំបាក​របស់​ប្រជាពលរដ្ឋនៅក្នុងប្រទេសនេះ នឹងកាន់តែដុនដាបខ្លាំងថែមទៀត។ 

លោក មហាម៉ូដ ម៉ូលីម អាប់ឌូឡាហី (Mohamud Moalim Abdullahi ) នាយក​ទីភ្នាក់ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយសូម៉ាលីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា មនុស្ស ៥០ នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយនេះ ខណៈ មនុស្ស៦៨៧.២៣៥នាក់ ត្រូវបាន​បង្ខំ​ឱ្យ​ភៀស​ខ្លួន​ចេញ​ពីផ្ទះសម្បែងរបស់ពួកគេ។

ភ្លៀងធ្លាក់ដែលរំពឹងទុកនៅចន្លោះថ្ងៃទី ២១ និង ២៤ខែវិច្ឆិកា អាចនាំឱ្យមាន​ទឹក​ជំនន់​បន្ថែម​ទៀត​ដែល​អាចបណ្តាលឱ្យមនុស្សស្លាប់ និងការបំផ្លិចបំផ្លាញ ។

តំបន់ញ៉ក​អាហ្វ្រិក(Horn of Africa)កំពុងជួបប្រទះភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់​ដោយ​សារ​បាតុ​ភូត​អាកាស​ធាតុអេលនីញ៉ូ (El Nino) ដែលបានសម្លាប់មនុស្សរាប់សិបនាក់ និងបណ្តាល​ឱ្យ​មាន​ការ​ចល័ត​ទីលំនៅទ្រង់ទ្រាយធំ រួមទាំងនៅក្នុងប្រទេសសូម៉ាលី ជាទីដែលភ្លៀងបានបំផ្លាញស្ពាន និង ជន់លិចតំបន់លំនៅឋានប្រជាជន។

គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានមហន្តរាយដ៏លំបាក ដល់រាប់​រយ​ពាន់​នាក់​ដែល​បាន​បាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិ ឬសត្វ និងដំណាំរបស់ពួកគេ ដោយបន្ថែម​ថា​មនុស្ស​ជាង ១,៧ លាននាក់កំពុងត្រូវការជំនួយសង្រ្គោះបន្ទាន់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm