កូរ៉េខាងជើងអះអាងថា បានបាញ់បង្ហោះផ្កាយរណបចារកម្មដោយជោគជ័យ

2023/11/22 04:38:52 pm        200

កូរ៉េខាងជើងអះអាងថា ខ្លួនបានបង្ហោះផ្កាយរណបចារកម្មយោធាដោយជោគជ័យទៅក្នុងលំហ ដោយ​ទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីបណ្ដាប្រទេសជិតខាង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា ផ្កាយរណបដែលមានឈ្មោះថា ម៉ាលលីកយ៉ុង-១ (Malligyong-1) បាន​ចូល​ទៅ​ក្នុង​គន្លងគោចរយ៉ាងត្រឹមត្រូវ ដោយបន្ថែមថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ត្រួត​ពិនិត្យការបាញ់បង្ហោះនោះ។

នាយករដ្ឋ​មន្ត្រីជប៉ុន លោក Fumio Kishida បានរិះគន់ការបាញ់បង្ហោះរបស់កូរ៉េខាងជើងនេះ ដែល​បាន​ហោះពីលើខេត្ត អូគីណាវ៉ា (Okinawa) របស់ប្រទេស និងឆ្ពោះ​ទៅ​កាន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​។ សេតវិមាន របស់អាមេរិក បានពិពណ៌នា​ជំហាន​នេះ​ថា​ជា​ការ​រំលោភ​បំពាន​លើ​សេចក្ដី​សម្រេច​ជា​ច្រើន​របស់អង្គការសហប្រជាជាតិ។

ការបាញ់​បង្ហោះនេះបានកើតឡើងលឿនជាងការរំពឹងទុក ក្នុងរយៈពេលប្រាំបួនថ្ងៃ ដែល​ទី​ក្រុង​ព្យុង​យ៉ាង​បានជូនដំណឹងដល់ប្រទេសជប៉ុន។ ទីភ្នាក់ងារសារព័ត៌មាន KCNA ដកស្រង់​ពីទីភ្នាក់​ងារ​អវកាស​កូរ៉េខាងជើង បាននិយាយថា ទីតាំងបាញ់បង្ហោះ សូហែ (Sohae) នៅភាគ​ពាយ័ព្យ​នៃ​ប្រទេស ជិតព្រំដែនជាមួយប្រទេសចិន ត្រូវបានប្រើសម្រាប់ប្រតិបត្តិការនេះ។

ការអះ​អាងរបស់កូរ៉េខាងជើង ដែលថាខ្លួន​បាន​បាញ់​បង្ហោះ​ផ្កាយ​រណបចារកម្ម​ដោយ​ជោគ​ជ័យ​នេះ​នៅ​មិនទាន់ត្រូវបានគេផ្ទៀងផ្ទាត់នៅឡើយទេ។ ប្រសិនបើយាន​នេះ​ត្រូវ​បាន​បញ្ជាក់​ថា​ជា​ផ្កាយ​រណបចារកម្មនោះ វាគឺជាការប៉ុនប៉ងលើកទីបីរបស់កូរ៉េខាងជើង ក្នុងការបាញ់បង្ហោះនៅឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm