សម្តេចធិបតី៖ រយៈពេល៣ខែ រាជរដ្ឋាភិបាលខិតខំទាក់ទាញអ្នកវិនិយោគបរទេស ដើម្បីបង្កើនការវិនិយោគក្នុងស្រុក

2023/11/22 05:05:30 pm        141

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៣ខែដំបូង ក្នុងការកកើតរាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចខិតខំគ្រប់បែបយ៉ាង ដើម្បីទាក់ទាញ​អ្នក​វិនិយោគទុន​បរទេស ឲ្យមកធ្វើការវិនិយោគនៅក្នុងស្រុកឲ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈកម្ចីមួយផ្នែក និងគម្រោងវិនិយោគ«BOT» ប្រើប្រាស់ធនធានវិស័យឯកជនមួយផ្នែក មិនមែនដូចការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួនថា ក្នុងរយៈពេល៩០ថ្ងៃ ក្រោយសម្តេចធ្វើជានាយករដ្ឋមន្រ្តីដើរតែខ្ចីលុយគេនោះទេ។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ (ព្រែកក្តាម-បាត់ដំបង) ​និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើការទាក់ទាញវិនិយោគមកកម្ពុជា តាមរយៈក្រុមហ៊ុន​វិនិយោគនានា ​គឺដើម្បី​បង្កើន​ដង្ហើម​សេដ្ឋកិច្ចនៅកម្ពុជា ដើម្បីផលប្រយោជន៍រួម​របស់ប្រជាជន និងប្រទេសជាតិទាំងមូល ហើយអ្នកដែលថា​រាជរដ្ឋាភិបាលគិតតែដេកមិន​បាន​ធ្វើអ្វីទាល់តែសោះ ក្នុងរយៈពេលបីខែនេះ គឺជាការលើកឡើងទាំងបិទភ្នែក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ទៅកាន់ក្រុមអ្នករិះគន់ទាំងនោះថា «ខ្ញុំសូមបញ្ជាក់ថា ៣ខែមកនេះ ​យើងបានដើរទាក់ទាញនៅក្នុងគម្រោងកម្ចីមួយផ្នែក ប៉ុន្តែក្រៅពីនោះយើងបាន​ទាក់ទាញ ​ការវិនិយោគបរទេស ​លើកស្ទួយនៅក្នុងការវិនិយោគក្នុងស្រុក ដើម្បីប្រើប្រាស់​នៅក្នុង​ធនធានវិស័យឯកជន ​ហើយរដ្ឋាភិបាល មិនចាំបាច់ខ្ចីទេ ​ការវិនិយោគហេដ្ឋា​រចនា​សម្ព័ន្ធជាច្រើន គឺប្រើប្រាស់​ធនធានឯកជនតាមរយៈ BOTផ្សេងៗ ជាក់ស្តែងដូចខ្ញុំបាន​សម្ពោធ​ព្រលានយន្ដហោះ​នៅ​ខេត្តសៀមរាប​កាលពីលន្លងទៅ គឺអស់ជាង១ពាន់លានដុល្លារ ​ហើយលុយនេះគឺជាថវិកាBOT»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ​ក៏បានប្រកាសផងដែរថា ​រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹង​បន្តជំរុញវិនិយោគគម្រោងធំៗ​ទាំងរូបភាពBOT ​ទាំងប្រើប្រាស់ធនធានវិនិយោគរបស់វិស័យឯកជន ទាំង​ឥណទាននានា​ ដើម្បីយកមកពង្រីក​ហេដ្ឋា​រចនា​សម្ពន្ធ​តភ្ជាប់​សរសៃឈាមរបស់កម្ពុជា ហើយ​សរសៃឈាមនេះ នឹងទៅ​ចិញ្ចឹម​ប្រជាពលរដ្ឋឲ្យកាន់តែមានជីវភាពល្អប្រសើរបន្ថែមទៀតនូវទូទាំង ប្រទេស។

សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ក្រោយការដាក់សម្ពោធ​នូវកំណាត់ផ្លូវជាតិ​លេខ៥ ខេត្តកំពង់ឆ្នាំង នឹងប្រែក្លាយទៅជាទីតាំង​នៃសកម្មភាពសេដ្ឋកិច្ច ​តាមរយៈការបង្កើតនូវតំបន់​សេដ្ឋកិច្ចពិសេស ខ​ណៈកន្លងមកខេត្តនេះគ្រាន់តែជាខេត្ត ​ដែលគេទៅ​ហួសមកហួស ហើយ​មួយវិញទៀតខេត្តកំពង់ឆ្នាំង នឹងតភ្ជាប់​ស្ពានទន្លេសាប ទៅកាន់ខេត្តកំពង់ធំ ដើម្បីផ្តល់ភាពងាយ​ស្រួល​បន្ថែមទៀត​ក្នុងការធ្វើដំណើរ ​និងបង្កើន សេដ្ឋកិច្ចជូនប្រជាពលរដ្ឋគ្រប់រូបឲ្យកាន់តែរីក​ចម្រើន​ខ្លាំងក្លាបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        88
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        186
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm